អាជ្ញាធរថា សំណាកមិនខូចខាតទេ ក្រោយរថយន្តដឹកសំណាកក្រឡាប់ធ្លាក់ផ្លូវក្រោយបុកគ្នានឹងរ៉ឺម៉ក
អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា សំណាកទាំងអស់ដែលត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញនោះ មិនបានខូចខាតនោះឡើយ បន្ទាប់ពីរថយន្តសង្គ្រោះបន្ទាន់ដែលដឹកជញ្ជូនសំណាកទាំងនោះ ក្រឡាប់ធ្លាក់ចេញពីផ្លូវនៅឯស្រុកកំពង់សីលាកាលពីថ្ងៃម្សិលមិញនេះ។