
ទូតខ្មែរណែនាំដល់ពលរដ្ឋខ្មែរនៅឡាវកុំទៅតំបន់ហាមឃាត់និងប្រុងប្រយ័ត្នការឆ្លងជំងឺកូវីដ-១៩
ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ អំពាវនាវដល់ប្រជាពលរដ្ឋ ពលករ និងនិសិ្សតខ្មែរ ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសឡាវ ប្រុងប្រយ័ត្នការឆ្លងជំងឺកូវីដ-១៩ និងចៀសវាងទៅកាន់តំបន់ដែលរដ្ឋបាលរដ្ឋធានីវៀងចន្ទន៍ហាមឃាត់ ខណៈប្រទេសនេះកំពុងមានការឆ្លងរាលដាលជំងឺផ្លូវដង្ហើមនេះខ្លាំង។