សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តុលាការ​បង្ហាញ​ភស្តុតាង​ពី​ការសន្ទនា​ឯកជន​តាម​ទូរសព្ទ ដើម្បី​ដាក់បន្ទុក​សកម្មជន​បក្សប្រឆាំង

សាលាដំបូងរាជធានីភ្នំពេញ បានបន្តបង្ហាញវីដេអូឃ្លី​ប​និងសម្រង់សម្ដីសន្ទនាឯកជនតាមទូរសព្ទ យក​មកធ្វើជាភស្តុតាងដាក់បន្ទុកលើមេដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ មុន​ឱ្យមេធាវីនិងតំណាងអយ្យការធ្វើសេចក្ដីសន្និដ្ឋាននៅខែក្រោយ។

តុលាការ​ទម្លាក់​បទចោទ​លើ​លោក យឹម ស៊ីណន និង​មនុស្ស​៩នាក់​ផ្សេង​ទៀត

តុលាការរាជធានីភ្នំពេញ បានសម្រេចទម្លាក់បទចោទលើអតីត​​ប្រធានចលនាយុវជនរបស់​​គណបក្ស​​សង្រ្គោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បក្ខពួក​​ចំនួន៩នាក់ផ្សេងទៀតឱ្យមានសេរីភាពវិញ ពាក់ព័ន្ធសំណុំរឿងព្រឹត្តិការណ៍​៩វិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវបានបង្កើតឡើងដោយលោក សម រង្ស៉ី។

UN និងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

អ្នក​ជំនាញ​សិទ្ធិមនុស្ស UN ចាត់​ទុក​សកម្មភាព​ប្រើប្រាស់​សិទ្ធិ​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬ UN លើកទឹកចិត្តសកម្មជនសង្គមដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានតាមផ្លូវតុលាការ បន្តប្រើប្រាស់សិទ្ធិធ្វើកិច្ចការសង្គមដូចមានចែងនៅក្នុងច្បាប់ ដោយសម្អាងថា សកម្មភាពសិទ្ធិមនុស្សមិនមែនជាបទល្មើសព្រហ្មទណ្ឌឡើយ។

ទិដ្ឋភាពនៅពីមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

អតីត​សមាជិក​បក្សប្រឆាំង​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​ដោះលែង ក្រោយ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ

អតីតសមាជិកគណបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំ លោក អ៊ុំ យ៉េត ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ នៅល្ងាចថ្ងៃទី២៨ ខែធ្នូនេះ ខណៈមន្ត្រីសិទ្ធិមនុស្សបានស្វាគមន៍ ប៉ុន្តែសោកស្ដាយចំពោះការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំមកនេះ។

កញ្ញា សេង ធារី និងអ្នកគាំទ្រមួយចំនួនឈរលើកដៃនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃកញ្ញាចូលសវនាការនៅសាលាដំបូង សំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

តុលាការ​ផ្អាក​សវនាការ​បន្ទាប់​ពី​កញ្ញា សេង ធារី បដិសេធ​ឆ្លើយ​សំណួរ

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការ បន្ទាប់ពីជនជាប់ចោទម្នាក់ គឺកញ្ញា សេង ធារី បដិសេធឆ្លើយសំណួរបន្ត ដោយរង់ចាំទទួលបានភស្តុតាងពីមេធាវីដែលតុលាការយកមកដាក់បន្ទុកលើកញ្ញា ដោយថា សំណួរ​របស់ចៅក្រម​សួរនោះមិនមានក្នុងឯកសារនិងភស្តុតាងដែលកញ្ញាថតចម្លងពីតុលាការនាពេលកន្លងមក​ឡើយ។

រថយន្តពន្ធនាគារដឹកអ្នកទោសនយោបាយនិងមនសិការ មកសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

តុលាការ​បន្ត​សួរ​អតីត​សមាជិក​សហជីព​ម្នាក់​ជុំវិញ​ផែនការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី ថ្ងៃ៩វិច្ឆិកា

អតីតសមាជិក​សហជីពម្នាក់ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ក្នុងសំណុំរឿង «ញុះ​ញង់ និង​រួមគំនិតក្បត់» បានបដិសេធក្នុង​សវនាការនៅថ្ងៃនេះថា ខ្លួន​មិន​បាន​​​គាំទ្រ​សកម្ម​ភាពបង្កឱ្យ​មានហិង្សា​ និងផែនការវិលត្រលប់ចូលកម្ពុជារបស់លោក សម រង្ស៊ី នៅ​ថ្ងៃទី៩​វិច្ឆិកា​នោះ​ទេ។

រថយន្តពន្ធនាគារដឹកអ្នកទោសនយោបាយនិងមនសិការ មកសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

អតីត​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​បដិសេធ​ទំនាក់ទំនង​ជាមួយ​បក្សប្រឆាំង​និង​ចលនា​សង្គ្រោះជាតិ

អតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធ «ចលនាសង្គ្រោះជាតិ» នៅក្រៅប្រទេសនោះ អះអាងថា ​ខ្លួនមិនមានទំនាក់ទំនងណាមួយជាមួយអតីតបក្សប្រឆាំង ហើយក៏មិនបានជាប់ពាក់ព័ន្ធចលនាសង្គ្រោះជាតិនោះដែរ ដោយថា ខ្លួនមិនបានប្រព្រឹត្តបទល្មើសឡើយ ក្រៅពីគាំទ្រនិងស្រឡាញ់រដ្ឋាភិបាលបច្ចុប្បន្ន។

កញ្ញា សេង ធារី ក្នុងឈុតសម្លៀកបំពាក់អប្សរា នៅក្នុងថ្ងៃចូលសវនាការតាមការកោះហៅពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

តុលាការ​សួរដេញដោល​អតីត​សកម្មជន​បក្សប្រឆាំង​២នាក់​ផ្ដោតលើ​ផែនការ​វិលចូលស្រុក​និងសារ​របស់​លោក សម រង្ស៊ី

សាលាដំបូងរាជធានីភ្នំពេញ​ បាន​​សួរដេញដោល​អតីតសកម្មជនបក្សប្រឆាំង២នាក់ទៀតក្នុងចំណោមជាង៤០នាក់​ ពាក់ព័ន្ធផែនការវិលចូលស្រុក​និងសារអំពាវនាវរបស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩។ ​

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ ពេលពួកគេនាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យ​បារាំង​កោះ​ហៅប្រទេស​ជា​ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ដោយថា​ប្រទេសកម្ពុជាបានប្រាសចាកពីកិច្ចព្រមព្រៀងមួយនេះ។

ក្រុម​ស្ត្រីថ្ងៃសុក្រ​ប្ដេជ្ញា​​បន្ត​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​នានា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី

ក្រុមស្ត្រីថ្ងៃសុក្រ បានអះអាងថា ពួកគេនឹងបន្តដើរដាក់ញត្តិនៅតាមស្ថានទូតប្រទេសប្រជាធិបតេយ្យនានា ដើម្បីស្វែងរកកិច្ច​អន្តរាគមន៍ឱ្យតំណាង​ប្រទេស​ទាំងនោះជួយជំរុញទៅរដ្ឋាភិបាល​កម្ពុជាងាក​មកគោរព​ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១​ និងអន្តរាគមន៍ដោះលែងស្វាមីរបស់ពួកគេឱ្យមានសេរីភាពឡើងវិញ។

អ្នកកាសែតជាច្រើនឈរនៅមាត់ទ្វារហាងកាហ្វេមួយកន្លែង ពេលលោក រ៉ុង ឈុន ចរចាស្នើសុំធ្វើសន្និសីទពីអ្នកគ្រប់គ្រងហាង ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

អង្គការ​ជិត​៧០​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

អង្គការសង្គមស៊ីវិលចំនួន៦៦​ស្ថាប័នបានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើកំណែទ​ម្រង់ច្បាប់និង​​ប្រព័ន្ធ​ដែលបណ្ដាលឱ្យមានការធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាព និងរឹត​ត្បិត​ការចូលរួមនយោបាយរបស់ពលរដ្ឋនៅកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ