ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬហៅថា​​ «ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់​​ បាន​​នាំគ្នា​ដាក់ញត្តិ​នៅស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា ជួយជំរុញ​ទៅរដ្ឋាភិបាល​កម្ពុជា ឱ្យ​​ដោះលែង​​​ស្វាមី​របស់ពួកគាត់ ព្រមទាំង​កញ្ញា​ សេង ធារី​ ដែល​កំពុង​ជាប់​ឃុំ ឱ្យ​មានសេរីភាពវិញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

អង្គការ​អន្តរជាតិ​មួយ​ទាមទារ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្សប្រឆាំង​និង​សិទ្ធិមនុស្ស​មុន​ការបោះឆ្នោត

អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង សហជីព និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងសកម្មជនផ្សេងទៀត ក្នុងពេលស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ។

លោក រ៉ុង ឈុន ចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

លោក រ៉ុង ឈុន៖ ធ្វើការងារសង្គមបង្ហាញចំណុចខ្វះខាតរបស់រដ្ឋាភិបាល តែងតែមានការប្រឈម

«ខ្ញុំ រ៉ុង ឈុន មកជួបបងប្អូនវិញហើយ​ យើងត្រូវតែធ្វើដំណើរស្វែងរកសេរីភាព​ យើងត្រូវតែស្វែងរកលទ្ធិប្រជាធិបតេយ្យជូនប្រទេសយើងតទៅទៀត​ ជំហររបស់ខ្ញុំនៅតែបន្តទៅទៀត​ ទាល់តែមានសេរីភាព និងប្រជាធិបតេយ្យ​ ការគោរពសិទ្ធិមនុស្ស ទើបយើងឈប់​»។ នេះ គឺ​​ជា​ការថ្លែងជាសាធារណៈ​លើក​ដំបូងរបស់លោក រ៉ុង ឈុន ​ភ្លាមៗ​ក្រោយពីចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០២១។

សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលប្រើការសម្របសម្រួលជាជាងចោទប្រកាន់ដាក់គុកលើអ្នកប្រឆាំងដូចអាជ្ញាធរអនុវត្តលើលោក ខឹម វាសនា

«បងទឹកកំពុងតែហក់ឡើងខ្លាំង ហើយក៏កំពុងតែរញ្ជួយដីជុំវិញ​​ប្រទេសយើងហើយនេះ។ ទីក្រុងភ្នំ​​ពេញ​ត្រូ​​វលិចលង់ទាំងអស់ អត់មានទីណានៅទេ គឺមានតែសៀមរាបទេដែលអាចនៅបាន ទីទួល​​មាន​សុវត្ថិភាព និងគេច​​ផុត​​ពីរញ្ជួយដីបានបង។ ឥលូវនេះ ខ្ញុំមកដល់សៀមរាបហើយ ខ្ញុំមកទាំង​​គ្រួ​សា​​​​រខ្ញុំ​​ហើយ។ អាហ្នឹងបើបងឯងមកថ្ងៃនេះឬក៏ស្អែក បងឯងមកទាន់ បើហួសពេលហ្នឹងគឺ​​មកអត់​​ទាន់​​​​ទេ។ ពួកយើងលែងបានជួបគ្នាហើយបងអើយ……»។

កញ្ញា ឡុង គន្ធា - លោក ថុន រដ្ឋា - កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។

យុវជន​ចលនា​មាតាធម្មជាតិ​៣នាក់​នឹង​ចូលបំភ្លឺ​នៅ​តុលាការកំពូល ពាក់ព័ន្ធ​សំណុំរឿង​«ញុះញង់»

យុវជនចលនាមាតាធម្មជាតិ ៣នាក់ អះអាងថា ពួកគេនឹងចូលខ្លួនបំភ្លឺនៅតុលាការកំពូលតាមការកោះហៅ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។

ក្រុមសង្គមស៊ីវិល និងក្រុមយុវជនដែលស្រឡាញ់គាំទ្រលោកបណ្ឌិត កែម ឡី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឱ្យ​មាន​ការ​ការពារ​សកម្មជន​សិទ្ធិមនុស្ស​និង​សង្គមស៊ីវិល​នៅ​កម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អះអាងថា ខ្លួននឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងស្ថានទូតនានានៅកម្ពុជា កាន់តែសកម្មក្នុងការការពារសកម្មជនសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលស្ថិតនៅក្រោមការគំរាមកំហែងពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

សាច់ញាតិ និងសង្គមសង្គមស៊ីវិលផ្សេងទៀត ចូលរួមរម្លឹកខួប១០ឆ្នាំនៃមរណភាពសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

ក្រុម​សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឡើងវិញ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី

ក្រុមអង្គការសង្គមស៊ីវិលបានស្នើដល់រដ្ឋាភិបាល​ស៊ើបអង្កេតឡើងវិ​ញ​​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដោយ​ថា ការ​បិទ​បញ្ចប់​សំណុំរឿង​នេះ មិនសមហេតុផល និងគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះ។

សកម្មជនដីធ្លី អ្នកស្រី សាត ផា ឈរកាន់ទង់ជាតិខ្មែរ អំឡុងពេលធ្វើដំណើរភៀសខ្លួនទៅរកទីតាំងសុវត្ថិភាព ក្រោយអ្នកស្រីទទួលការគំរាមកំហែង។

អ្នកស្រី សាត ផា ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​ទម្លាយ​ព័ត៌មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​គំរាម​សម្លាប់

សកម្មជនសង្គមម្នាក់កំពុងរត់ភៀសខ្លួនដើម្បីស្វែងរកទីសុវត្ថិភាព ក្រោយទម្លាយព័ត៌មានថាមា​​ន​​​​​​ជន​​អនាមិកគំរាមសម្លាប់ប្រសិនបើនៅតែបន្តសកម្មភាពតស៊ូមតិ​ជាថ្មីទៀត ខណៈសមត្ថ​​កិច្ច​​ជំ​​រុ​​ញ​​​​​ឱ្យ​​ភាគីដែលអះអាងថាជាជនរងគ្រោះដាក់​​​បណ្ដឹងប្រឆាំងការគំរាមកំហែងនេះ បើពិត​​​ជា​​មាន​ករណីបែប​នេះកើតឡើង​​មែន​​។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងក្នុងកម្មវិធីជំរំយុវជនស្ដីពី «សេរីភាពខាងការបញ្ចេញមតិ» នៅឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២២។

យុវជន​មួយចំនួន​ប្ដេជ្ញា​ចូលរួម​សកម្មភាព​សង្គម ទោះ​មាន​ការ​គំរាម​កំហែង

យុវជនមួយចំនួនមកពីតាមបណ្ដាខេត្តនៅតែប្ដេជ្ញាចូលរួមសកម្មភាពសង្គមជាតិ បើទោះបីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជាត្រូវបានគេរិះគន់ថាបានដើរថយក្រោយ និងគំរាមកំហែងអ្នកដែលហ៊ានបញ្ចេញសំឡេងប្រឆាំង។

ប្រជាសហគមន៍មួយនៅកំពង់ស្ពឺលែងហ៊ានចុះល្បាតព្រៃ ក្រោយទាហានបាញ់គំរាម និងរងហិង្សា

ប្រជាសហគមន៍មួយ​នៅ ​ស្រុក​​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ អះអាងថា ពួកគេលែង​ហ៊ានចុះល្បាតព្រៃឈើនៅព្រៃសហគមន៍ឧត្តមស្រែខ្ពស់ ក្រោយ
ទាហានបាញ់គំរាម និងរងហិង្សាជាបន្តបន្ទាប់។

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

យុវជន​​បរិស្ថាន​ថា​បទ​ល្មើស​ព្រៃឈើ​នៅ​តែ​​​កើត​មាន​ ​ខណៈ​សេរីភាព​សហគមន៍​ត្រូវ​បាន​រឹតត្បិត

ក្រុមយុវជនការពារធនធានធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅតែបន្តយាយី និងធ្វើទុក្ខបុកម្នេញលើយុវជនស្រលាញ់បរិស្ថាន ព្រមទាំងប្រជាសហគមន៍ មិនឱ្យពួកគេមានសេរីភាពពេញលេញដើម្បីចុះការពារព្រៃឈើនោះទេ ដែលជាផ្នែកមួយធ្វើឱ្យបទល្មើសធនធានធម្មជាតិមួយនេះបន្តកើតមាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ