
ឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំង១១រូបដូចតុលាការថ្នាក់ក្រោម
សាលាឧទ្ធរណ៍ បានសម្រេចកម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលនៅព្រឹកនេះ ដោយសម្អាងថា ការសម្រេចរបស់តុលាការជាន់ទាបនេះ ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។
សាលាឧទ្ធរណ៍ បានសម្រេចកម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលនៅព្រឹកនេះ ដោយសម្អាងថា ការសម្រេចរបស់តុលាការជាន់ទាបនេះ ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។
សកម្មជនដីធ្លីសហគមន៍បឹងកក់ម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដែលត្រូវបានដកសិទ្ធិមួយចំនួនក្នុងនាមជាពលរដ្ឋ ពាក់ព័ន្ធនឹងរឿងរាវកាលពីបីឆ្នាំមុន។
ដីការបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ០៤ ខែវិច្ឆកានេះ បានសម្រេចដាក់អ្នកស្រី ង៉ែត ឃុន សកម្មជនដីដ្លីនៅតំបន់បឹងកក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់ពលរដ្ឋក្នុងតំបន់ជាមួយគ្នាដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១២។
ក្រុមអាជ្ញាធរបានរារាំងគ្រួសាររបស់សកម្មជនមាតាធម្មជាតិ៣នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកោះកុង មិនឲ្យពួកគេដើរទៅផ្ទះលោកនាយករដ្ឋមន្រ្តី ដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងស្វាមី និងកូន។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាច់ញាតិចំនួន៥នាក់របស់សកម្មជនមាតាធម្មជាតិដែលកំពុងជាប់ឃុំ បានធ្វើដំណើរដោយថ្មើរជើងពីវត្តភ្នំតម្រង់ទៅផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែត្រូវបានអាជ្ញាធររារាំងពេលជិតទៅដល់។
ប្រឆាំងអះអាងថា បើសកម្មជនរបស់ខ្លួននៅតែត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគារនោះវប្បធម៌សន្ទនាដែលបង្កើតឡើងរួមគ្នាហាក់មិនទាន់ធានាពីការបង្រួបបង្រួមជាតិជាលក្ខណៈគ្រួសារខ្មែរទេ។ នៅថ្ងៃចន្ទនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនរួមទាំងលោក សុន ឆ័យ ផងចុះទៅសួរសុខទុក្ខសកម្មជនទាំង១៥នាក់របស់គណបក្សប្រឆាំង ម្តងទៀត នៅឃុំនៅពន្ធនាគារព្រៃស។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម