រន្ទះ​បាញ់​និង​ខ្យល់​កន្ត្រាក់​សម្លាប់​មនុស្ស​២​នាក់ របួស​៤​នាក់​នៅ​សៀមរាប

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់ ត្រូវ​បាន​រន្ទះ​​បាញ់​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​ ៤​នាក់​​ទៀត​រង​របួស នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​អំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំ​ជាមួយ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​កាល​ពី​យប់​មិញ​នេះ។ ទំព័រ​ហ្វេសប៊ុក​របស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា រន្ទះ​បាញ់​បាន​សម្លាប់​មនុស្ស​ម្នាក់​នៅ​ក្រុង​សៀមរាប និង​ម្នាក់​ទៀត​នៅ​ស្រុក​បន្ទាយស្រី ខណៈ​ដែល​អ្នក​ភូមិ​ម្នាក់​នៅ​ស្រុក​ជីក្រែង​បាន​រង​របួស។

រដ្ឋាភិបាល​សម្រេច​ផ្ទេរ​ការ​ចុះ​បញ្ជី​ម៉ូតូ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពី​ពេល​ថ្មីៗ បាន​សម្រេច​ផ្ទេរ​ការងារ​ចុះ​បញ្ជី​ម៉ូតូ​ទាំង​អស់ ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិកម្ម។​ក្នុង​សេច​ក្តី​​ណែនាំ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា រដ្ឋ​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា រាល់​ការ​ចុះ​បញ្ជី​ទោចក្រ​​យាន​យន្ត ដែល​ស្ថិត​នៅ​​ក្រោម​​មន្ទីរ​សាធារណការ និងដឹក​ជញ្ជូន​រាជ​ធានី-ខេត្ត​នោះ នឹង​ត្រូវ​ផ្ទេរ​ទៅ​ការិយា​ល័យ​​ច្រក​ចេញ​​ចូល​​តែ​មួយ នៅ​ក្រោម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

ពលរដ្ឋ​ខ្មែរ​ម្នាក់​ជាន់​មីន​អំឡុង​ពេល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹក​ដី​ថៃ

នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​ព្រះវិហារ បាន​ជាន់​មីន​ផ្ទុះ​ដាច់​ជើង អំឡុង​ពេល​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ​ក្នុង​ទឹក​ដី​ថៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ ទំព័រ​ហ្វេសប៊ុក​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​រៀបរាប់​ថា កសិករ​ឈ្មោះ ជី វង់ អាយុ ២៣​ឆ្នាំ រស់​នៅ​ភូមិ​រំដោះស្រា ស្រុក​ជាំក្សាន្ត បាន​ជាន់​មីន​នៅ​ជិត​តំបន់​ព្រំដែន​ច្រក​អានសេះ នៅ​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ពេល​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ភូមិ​ផ្សេង​ទៀត ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹក​ដី​ថៃ។

រដ្ឋាភិបាល​ដំឡើង​ថវិកា​ដល់​៥០​ម៉ឺន​ដុល្លារ​សម្រាប់​ងារ “ឧកញ៉ា”

រដ្ឋាភិបាល​កម្ពុជា ថ្មីៗ​នេះ ​បាន​សម្រេច​ដំឡើង​ថវិកា​ដល់​ទៅ ៥០​ម៉ឺន​ដុល្លារ សម្រាប់​ជា​លក្ខខណ្ឌ​មុន​នឹង​ទទួល​បាន​ការ​តែងតាំង​​ងារ​ «ឧកញ៉ា» ​ដល់​បុគ្គល​ណា​ម្នាក់។ នេះ​ដោយ​យោង​តាម​ការ​សម្រេច​ថ្មី​របស់​រដ្ឋាភិបាល។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២០ ខែ​មីនា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​​ថា បុគ្គល​ដែល​ធ្វើ​អំណោយ​ជូន​រដ្ឋ ទោះ​ជា​ថវិកា ឬ​សម្ភារៈ មាន​តម្លៃ​ចាប់​ពី ៥​០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​អាច​ទទួល​បាន​ការ​តែង​តាំង​ងារ “ឧកញ៉ា”​ពី​ព្រះមហាក្សត្រ

អ្នក​នាំ​ពាក្យ​ថា ក្រសួង​​ដោះ​ដូរ​សាលា​រចនា​ដើម្បី​ពង្រីក​សារមន្ទីរ​ជាតិ

មន្ត្រី​ក្រសួង​វប្បធម៌ បាន​អះ​អាង​ថា សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ឬ​ហៅ​ថា សាលា​រចនា​ នោះ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទីតាំង ទៅ​សង្កាត់​ជ្រោយចង្វារ ដោយ​ថា ដើម្បី​ពង្រីក​ទីតាំង​សារៈ​មន្ទីរ​ជាតិ។ នៅ​រសៀល​ថ្ងៃ​ទី​​​២៦ ខែ​មីនា​នេះ ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ចាប់​ផ្ដើម​ដំណើរការ​សាង​សង់​អគារ​សិក្សា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ម្ដុំ​សង្កាត់​ជ្រោយចង្វា ក្នុង​រាជ​ធានី​ភ្នំពេញ។

ដំរីជាង១០ក្បាលជាប់នៅក្នុងរណ្តៅភក់នៅខេត្តភាគឥសានកម្ពុជា

តាមអាជ្ញាធរមូលរដ្ឋាន សត្វដំរីចំនួន១២ក្បាលទាំងមេនិងកូន បានជាប់​ផុង​ក្នុង​រណ្តៅ​ភក់​មួយកន្លែងដែល​បន្សល់​ទុក​ពី​ការ​ទម្លាប់​គ្រា​ប់​បែក​សម័យ​សង្រ្គាម​នៅ​ភូមិ​អូរអាម ឃុំស្រែខ្ទម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃសៅរ៍នេះ។ លោក ស៊ិន វ៉ាន់វុធ អភិបាលស្រុកកែវ សីមា ឲ្យVODដឹងថា សត្វដំរីទាំងនោះ ទំនងពួកវាស្វែងរកប្រភពទឹកផឹកហើយក៏នាំគ្នាចុះទៅ​ក្នុងរណ្តៅនោះ ប៉ុន្តែ​ឡើង​វិញ​មិន​រួច ខណៈ​ក្នុង​រណ្តៅ​បានរីង​ទឹក​ហើយពោល​ពេញទៅដោយភក់។

ផ្ទុះ​ទូ​ម៉ាស៊ីន​ ATM ពាក់​កណ្ដាល​យប់ សមត្ថកិច្ច​សង្ស័យ​លើ​បុរស​ម្នាក់

ទូម៉ាស៊ីន ATM មួយ​គ្រឿង​របស់​ធនាគារ​កាណាឌីយ៉ា ត្រូវ​បានគេ​រាយការណ៍​ថា​​បាន​ផ្ទុះ​កាល​ពី​ពាក់​កណ្ដាល​យប់​មិញ ប៉ុន្តែ ពុំ​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះ​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​នគរបាល​ជាតិ​កម្ពុជា។ ស្នងការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ លោក សុង លី ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ទូ​ម៉ាស៊ីន ATM របស់​ធនាគារ​កាណាឌីយ៉ា ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ឈរ​នៅ​ជាប់​នឹង​របង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នោះ បាន​ផ្ទុះកាល​ពី​ពាក់​កណ្ដាល​អាធ្រាត្រ ប៉ុន្តែ មិន​បាន​ប៉ះ​ពាល់​ដល់​លុយ ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​នោះ​ឡើយ។ សមត្ថកិច្ច​ពុំ​ទាន់​អាច​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​ទូ​ម៉ាស៊ីន​ដក​ប្រាក់​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។ ប៉ុន្តែ ​អធិការ​នគរបាល​ខណ្ឌទួលគោក លោក ហ៊ុន សុធី ត្រូវ​បាន​សារព័ត៌មាន Fresh News ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា សមត្ថកិច្ច​បាន​សង្ស័យ​​ទៅ​លើ​បុរស​ម្នាក់ ចំពោះ​ករណី​នេះ៕

លោក សន ជ័យ ចង់​ឃើញ​យន្តការ​ជាក់​លាក់ ជាជាង​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ជុំ​វិញ​ការ​ដំឡើង​តម្លៃ

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​លើក​ឡើង​ថា លោក​ចង់​ឃើញ​រដ្ឋាភិបាល​មាន​យន្តការ​ច្បាស់​លាស់ និង​ស្វែង​យល់​ពី​ឫស​គល់​នៃ​បញ្ហា​ការ​ដំឡើង​តម្លៃ​ទំនិញ ឬ​សេវាកម្ម​អំឡុង​ពិធី​បុណ្យ​ទាន ជាជាង​ការ​ព្រមាន​ដក​ហូត​អាជ្ញា​បណ្ណ​អាជីវកម្ម។​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​រូប​នេះ បាន​លើក​ឡើង​ដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ទេសចរណ៍ លោក ថោង ខុន បាន​ព្រមាន​ដក​ហូត​អាជ្ញា​បណ្ណ​ពី​ប្រតិបត្តិករ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​មិន​បាន​ដាក់​​តារាង​តម្លៃ​ទំនិញ ឬ​សេវាកម្ម​របស់​ពួកគេ​ឲ្យ​បាន​ជាក់​លាក់

អ្នក​នេសាទ​វៀតណាម​វាយ​ដំ​ប្រជា​នេសាទ​ខ្មែរ​ពីរ​នាក់​រង​របួស​នៅ​លើ​បឹង​ទន្លេសាប

សហគមន៍នេសាទខ្មែរ​ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឲ្យដឹងថា អ្នកនេសាទខ្មែរពីររូបបានរងរបួស នៅយប់ថ្ងៃសៅរ៍​​ទី០៤ ខែមីនានេះ​ ដោយសារជនជាតិវៀតណាមបើកដេញបុក និងវាយ​នៅលើបឹងទន្លេសាប ។​ អ្នកនេសាទខ្មែរនៅភូមិបណ្ដែតទី៥ លោក រី ទូច​ ប្រាប់វីអូឌី​នៅថ្ងៃសៅរ៍នេះថា ប្រជា​នេសាទ​ឈ្មោះ ស សំអុន និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានរងរបួសស្រាល ដោយសារអ្នកនេសាទជនជាតិវៀតណាមជាង ១០នាក់ បើកទូកដេញវាយពួកគេ កាល​ពីម៉ោង ១រំលងអាធ្រាត្រថ្ងៃទី០៤នេះ

ធនាគារ​ស្ថាបនា​គ្រោង​ប្ដូរ​ស្លាក​សញ្ញា​ ក្រោយ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពីរ​ដូរ​ឡូហ្កូ

ធនាគារ​ស្ថាបនា ភីអិលស៊ី គ្រោង​នឹង​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​ពាណិជ្ជ​កម្ម​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ ដែល​ផែនការ​កែ​ប្រែ​នេះ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ទៅ​លើ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ធនាគារ​ស្ថាបនា ដែល​កាន់​កាប់​ចំណែក​ភាគហ៊ុន​ធំ​ដោយ​ធនាគារ​ជប៉ុន​ MARUHAN Japan Group នោះ បាន​ប្រកាស​ថា ធនាគារ​នេះ​កំពុង​តែ​សិក្សា​លើ​ការ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ