កម្ពុជាបញ្ជូនមន្ត្រីជំនាញទៅចរចាជាមួយឡាវករណីខ្វែងគំនិតគ្នាការធ្វើផ្លូវនៅព្រំដែន​

មន្ត្រី​ស្នងការគរបាលខេត្តស្ទឹងត្រែងថ្លែងថា អភិបាលខេត្តនេះ បានចាត់មន្ត្រីជំនាញមួយក្រុមទៅប្រទេសឡាវនៅថ្ងៃនេះ ដើម្បីចរចាដោះស្រាយបញ្ហាទាហានយាមព្រំដែនឡាវរារាំងកម្ពុជាមិនឲ្យកសាងផ្លូវនៅតាមព្រំដែន។​ លោក ឯក ស៊ីវណ្ណដន ស្នងការរងខេត្តស្ទឹងត្រែងបានប្រាប់វីអូឌីថា ក្រុមទាហានឡាវបានរារាំងបន្តបន្ទាប់មិនឲ្យ​កងកម្លាំងវិស្វកម្មរបស់កម្ពុជាឈូសឆាយធ្វើផ្លូវតាមខ្សែ ក្រវាត់ព្រំដែន ស្ថិតក្នុង ឃុំ សន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងតាំងពីថ្ងៃទី ០៧ ខែកុម្ភៈមកម្លេះ។

មន្ត្រីអាដហុក១រូបចូលបំភ្លឺនៅតុលាការខេត្តមណ្ឌលគិរីនៅថ្ងៃទី២៤ក្នុងនាមដើមបណ្តឹង

មន្រ្តីកម្មវិធីពង្រឹងអំណាចសហគមន៍នៃ​សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) នឹងចូលខ្លួនទៅបំភ្លឺជុំវិញបណ្តឹងរបស់លោក ដែលរកឃើញថា មានការខ្វះចន្លោះក្នុងការទប់ស្កាត់ប​ទល្មើសកាប់បំផ្លាញ​ព្រៃឈើនៅតំបន់មួយចំនួននៅក្នុងខេត្តនេះ។​

អាជ្ញាធរ​​រក​ឃើញ​គ្រាប់​កាំភ្លើង​៣កេស​នៅ​សៀមរាប​

មន្ត្រី​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គ្រាប់​កាំភ្លើង​ធុន M60 ចំនួន ៣​កេស ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​វ៉ារិន ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នេះ​គឺ​ជា​ការ​រក​ឃើញ​កាក​សំណល់​សង្គ្រាម​ថ្មី​បំផុត​មួយ តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​គ្រាប់​បែក​គីមី​នៅ​ឯ​ខេត្ត​ស្វាយរៀង។ អធិការ​នគរបាល​ស្រុក​វ៉ារិន លោក ណុប សារ៉ាក់ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា គ្រាប់​កាំភ្លើង​ធុន M60 ចំនួន ៣​កេស​នោះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ភូមិ​វត្ត ស្ថិត​ក្នុង​ឃុំ​ស្រែណូយ។ លោក​បន្ថែម​ថា គ្រាប់​កាំភ្លើង​នោះ ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក មុន​នឹង​រាយការណ៍​ទៅ​ស្នងការ​នគរបាល​ខេត្ត។

នគរបាល​កម្ពុជា​ថា ភាគី​វៀតណាម​មិន​ទាន់​ឆ្លើយ​តប​ជុំ​វិញ​ការ​បញ្ជូន​ខ្លួន​ជន​ដៃ​ដល់​ធ្វើ​ទារុណកម្ម​កុមារ​ខ្មែរ

មន្ត្រី​អគ្គស្នង​ការ​នគរ​បាល​ជាតិ ​បាន​ថ្លែង​ថា ​រហូត​មក​ទល់​ពេល​នេះ ​ភាគី​វៀត​ណាម​នៅ​​មិនទាន់​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​បញ្ជូន​ខ្លួន​ជន​ល្មើស​ដែល​បាន​ធ្វើ​ទារុណ​កម្ម​លើកុមារ​កម្ពុជា​នៅ​ខេត្ត​មណ្ឌល​គិរី​នៅ​ឡើយ​ទេ។​លោក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​បាន​ប្រាប់​វីអូឌី​នៅ​រសៀលនេះ​ថា កម្ពុជា​កំពុង​បន្ត​ជំរុញ​ទៅភាគី​វៀត​ណាម​ឲ្យ​បញ្ជូន​ខ្លួន​ជន​ដៃ​ដល់ ង្វៀន ថាញ់​ដុង ​មក​ផ្តន្ទាទោស​នៅ​កម្ពុជា ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ ​ភាគី​វៀត​ណាម​នៅ​តែ​បង្អូស​ពេលវេលា​ មិន​ឆ្លើយ​តប​​ចំពោះ​ការ​ស្នើ​រសុំ និង​មិន​បញ្ជូន​ខ្លួន​ជន​ដៃ​ដល់ ​មក​កម្ពុជា​ឱ្យ​បាន​ឆាប់នោះ​ទេ។

ពលករខ្មែរ​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង​ត្រូវម៉ាស៊ីនកៀបដាច់ដៃអំឡុងពេលធ្វើការ

ពលករខ្មែរម្នាក់​នៅកូរ៉េខាងត្បូង ត្រូវបានម៉ាស៊ីនផលិតប្លាស្ទីក​កៀប​ដាច់ដៃ​​ខាង​ស្ដាំ ខណៈពលកររូបនេះកំពង់បម្រើការងារនៅ​ក្នុង​​រោងចក្រ​មួយ​នាព្រឹកថ្ងៃទី ០៣ ខែធ្នូនេះ។
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅ​លើ​ហ្វេសប៊ុករបស់ខ្លួនថា ពលករ ញៀន សុខរិទ្ធី បម្រើការងារ​ផ្នែក​ឧស្សាហកម្ម នៅ​ទីក្រុង​ឈ័រណាន (Cheon An) ត្រូវម៉ាស៊ីនកៀ​បដាច់​ដៃ​ម្ខាង​ បន្ទាប់​ពី​ពលករ​រូប​នោះ បានដួល​ទៅ​លើ​ម៉ាស៊ីន​​ផលិតប្លាស្ទីក អំឡុង​ពេល​ពលករូបនោះកំពង់បម្រើការងារនៅក្នុងរោងចក្រ។

អតិថិជនកំពុងចាំដកលុយពីទូ ATM របស់ធនាគារអេស៊ីលីដា(ដោយ​ គឹម ហុង)

អតិថិជន​ធនាគារអេស៊ីលីដាមួយចំនួន​​ត្អូញត្អែរពីសេវាដកលុយតាមទូអេធីអ៊ឹម

យើងបើកចុងខែ គឺបើកគ្រប់គ្នា​ គ្រប់ស្ថាប័នគាត់មក​បើក​ហ្នឹងទំាងអស់ (បើកនៅទូអេធីអ៊ឹមអេស៊ីលីដា) ប្រហែលជាដាក់អត់ទាន់ឬយ៉ាងម៉េច ក៏ខ្ញុំ​មិនដឹងដែរ​ ដោយសារយឺតយ៉ាវខាង​ធនាគារផងក៏យ៉ាងម៉េច ក៏យើងអត់ដឹងដែរ តែភាគច្រើនគ្រប់ទូអេធីអ៊ឹមគឺច្រើនតែអញ្ចឹងតែម្តង…

នារីម្នាក់​ចេញមុខ​ច្រាន​ចោលការ​ចោទប្រកាន់រឿងអាស្រូវស្នេហាជាមួយ​លោក កឹម សុខា

នារីម្នាក់​ដែលមាន​សំឡេង​ប្រហាក់ប្រហែលនឹង​សំឡេង​ដែល​ត្រូវបានផ្សព្វផ្សាយថា​មាន​ទំនាក់ទំនង​ស្នេហាជាមួយ​ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា នៅរសៀលថ្ងៃពុធនេះ​ បាន​ស្នើ​ឲ្យ​សមាគមសិទ្ធិ​មនុស្ស​អាដហុក​ ជួយ​អន្តរាគមន៍​ ដោយ​អះអាង​ថា​ច្រាន​ចោល​ការចោទប្រកាន់​រឿងអាស្រូវ​ស្នេហា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ