
នាយករដ្ឋមន្រ្តីអំពាវនាវឲ្យគ្រូពង្រឹងសមត្ថភាពដើម្បីលុបបំបាត់ការមាក់ងាយសញ្ញាបត្រគ្មានតម្លៃ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានលើកឡើងជាថ្មីថាអ្នកនយោបាយខ្លះបានមើលងាយតម្លៃសញ្ញាបត្រនៅកម្ពុជា ហើយលោកអំពាវនាវឲ្យគ្រូបង្រៀនពង្រឹងសមត្ថភាពខ្លួនដើម្បីលុបបំបាត់នូវការមាក់ងាយនេះ។ ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានលើកឡើងជាថ្មីថាអ្នកនយោបាយមួយចំនួនបានមើលងាយសញ្ញាបត្រនៅស្រុកខ្មែរថាគ្មានតម្លៃ។