ក្រសួងពិន័យប្រាក់ពី១០ទៅ១៥លានរៀលសម្រាប់អ្នកធ្វើសត្តឃាតដោយមិនមានលិខិតអនុញ្ញាត
អ្នកធ្វើអាជីវកម្មសត្តឃាតនឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី១០លានទៅ១៥លានរៀលចំពោះការធ្វើសត្តឃាត ដោយពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ នេះបើយោងតាមច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីដើមខែកុម្ភៈ ដោយព្រះមហាក្សត្រ។