
លោក ហ៊ុន សែន សរសើរនគរបាលជាតិថា ថែរក្សាសន្តិភាព ក្រោយបង្ក្រាបផែនការផ្ដួលរំលំរដ្ឋាភិបាល
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរដល់មន្រ្តីនគរបាលជាតិថា បានបង្កើតស្នាដៃយ៉ាងធំធេងក្នុងការបង្រ្កាបទៅលើអ្វីដែលលោកហៅថា ការឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរដ្ឋាភិបាលស្របច្បាប់ ដែលទំនងជាសំដៅដល់ការបង្ក្រាបទៅលើអតីតបក្សប្រឆាំង។