សកម្មជន CNRP និងក្រុម ស្រី ចំរើន ប៉ះទង្គិចគ្នាមួយប្រាវនៅខេត្ដកំពង់ធំ

សកម្មជនគណបក្សប្រឆាំងនិងក្រុមយុវជនមួយក្រុមដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន នៅព្រឹកថ្ងៃសុក្រនេះបានប៉ះទង្គិចគ្នា​មួយ​ប្រាវ ខណៈប្រធានស្ដីទីបក្សសង្គ្រោះជាតិលោក កឹម សុខា ចូលរួមវេ​ទិកា​​នៅខេត្ដកំពង់​ធំនាព្រឹកថ្ងៃសុក្រទី​០៦​ខែឧសភានេះ។

កម្មកររាប់សិបនាក់​របួស​​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​នៅ​ខេត្តកំពង់​ស្ពឺ

កម្មកររាប់សិបនាក់ បានរងរបួសធ្ងន់និងស្រាលនៅព្រឹកថ្ងៃពុធនេះ ដោយសាររថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់នៅខេត្តកំពង់ស្ពឺ។

នាវាល្បាតបារាំងនឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ

ស្ថានទូតបារាំងឲ្យដឹងថានាវាល្បាតនៃកងទ័ពជើងទឹកបារាំងឈ្មោះ វ៉ង់ដេមីញែរ (Vendémiaire) នឹងចូលសំចតនៅក្រុងព្រះសីហនុពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ មុននឹងបន្តដំណើរទៅប្រទេសចិន។

អំពៅជាច្រើនហិកតាត្រូវបានភ្លើងឆេះ ខណៈនាយករដ្ឋមន្រ្តីទៅសម្ពោធរោងចក្រស្ករស

អ្នកភូមិនៅស្រុកឆែបឲ្យដឹងថាចំការអំពៅក្រុមហ៊ុនចិនជាច្រើនហិកតាត្រូវបានអគ្គិភ័យឆាបឆេះកាលពីយប់ថ្ងៃទី១៨ខែមេសានេះស្របពេលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅសម្ពោធរោងចក្រស្ករសដែលគេអះអាងថាមានតម្លៃ៣៦០លានដុល្លារក្នុងខេត្ដព្រះវិហារ។

អ្នកការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលចាប់ជនល្មើសដែលកាប់សកម្មនារីព្រៃឡង់

សកម្មជនការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតនិង​ចាប់​ខ្លួន​ជនល្មើសដែលបានកាប់​ទៅលើ​នារីម្នាក់ដែលជា​អ្នកការពារព្រៃឡង់បណ្តាលឲ្យរងរបួសធ្ងន់នោះ។

លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការម៉ឺងម៉ាត់ចំពោះជនបរទេសមិនស្របច្បាប់នៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបន្តអនុវត្តពិនិត្យមើលជនបរទេសអន្តោប្រវែសន៍ដែលរស់នៅខុសច្បាប់នៅកម្ពុជា ដោយលោកថាវិធានការត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់និងអនុវត្តតាមច្បាប់ជាតិនិងអន្តរជាតិ។​

លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក ហ៊ុន សែន បញ្ជាជាថ្មី​ឲ្យ​ពិនិត្យ​មើលទណ្ឌិ​តជាប់ទោស​ដោយ​សារប្លន់​និងគ្រឿងញៀន​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និង​ប្រធានពន្ធនាគារ​ត្រូវធ្វើការឲ្យ​បានម៉ត់ចត់ទៅ​លើ​ទណ្ឌិត​ដែលជាប់ទោស​ដោយ​សារប្លន់​និ​ងគ្រឿងញៀន មុន​ពេល​ដាក់​ឲ្យ​លោក​ចុះហត្ថលេ​ខា​​ដា​ក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស។​ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​នៅពេល​ដាក់ឈ្មោះ​​ទណ្ឌិត​ណា​ដែលត្រូវលើកលែង​ទោស លោកស្នើ​ឲ្យ​ប្រាប់​រូប​លោក​ថា​តើ​ទណ្ឌិត​ណា​ជា​​ប្រភេទចោរនិងគ្រឿងញៀន។

រយៈពេល​១​ខែ​ នគរបាលឃាត់ខ្លួនអ្នកបើកបរស្រវឹងជាង២០០​នាក់បញ្ជូនទៅតុលាការ​

របាយការណ៍​បង្ហាញ​នគរបាលចរាចរណ៍​បាន​ឃាត់​ខ្លួន​អ្នកបើក​បរ​ជាង​២០០នាក់ក្នុងរយៈ​ពេល​១ខែ​នៃ​ការ​ចុះ​ត្រួត​ពិនិត្យការបើកបរមានជាតិ​ស្រវឹង​នៅ​ពេល​យប់ ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​។​របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ​ឲ្យ​ដឹង​ថា​ចាប់ពីថ្ងៃទី​២៣​ ខែមក​រា ដល់ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នគរបាលចរាចរណ៍ឃាត់ខ្លួន​អ្នក​បើកបរ​ចំនួន​២១០នាក់ក្នុងរាជធានីភ្នំពេញ​ ដែល​ក្នុង​នោះមា​នអ្ន​ក​បើក​បរ​រថយន្ត​ចំនួន​៤៩នាក់និងម៉ូតូ​១៦១នាក់។ របាយការណ៍​បញ្ជាក់​ថា​ពួកគេត្រូវពិនិត្យ​រកឃើញ​កម្រិត​ជាតិ​អា​ល់កុលចាប់ពី​០,៤មីលីលីត្រ​ខ្យល់ឡើង។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ