នគរបាល​ថា យ៉ាង​ហោច​មនុស្ស​ម្នាក់​ស្លាប់ ពីរ​នាក់​រង​របួស​ធ្ងន់​ក្រោយ​ផ្ទុះ​ឡ​អ៊ុត​ខោ​អាវ

មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ ២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ធ្ងរ ក្រោយ​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោ​អាវ​មួយ នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ នៅ​ព្រឹក​ថ្ងៃ​នេះ។​វេបសាយ​នគរបាល​ជាតិ បាន​ផ្សាយ​ថា បុរស​ជា​សន្តិសុខ​ម្នាក់ បាន​ស្លាប់ ហើយ​ស្ត្រី​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ទាំង​ពីរ និង​បុរស​ម្នាក់​ទៀត បាន​រង​របួស​ដាច់​ជើង​​ម្ខាង នៅ​ក្រោយ​ការ​ផ្ទុះ​ឡ​អ៊ុត​ខោ​អាវ​មួយ នៅ​ព្រឹក​នេះ។ អ្នក​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ។

ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ដួល​រលំ​ផ្ទះ​ពលរដ្ឋ​៣៧​គ្រួសារ​នៅ​បាត់ដំបង

យ៉ាង​ហោច​ណាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៧គ្រួសារ​ នៅ​ស្រុក​ចំនួន ៤ ក្នុង​​​ខេត្ត​បាត់ដំបង ​បាន​​ដួល​រលំ ​នៅ​ពេល​ខ្យល់​កន្ត្រាក់​អំឡុង​ពេល​ភ្លៀង​កក់​ខែ បាន​បោក​បក់​ទៅ​លើ​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​។​វេប​សាយ​នគរបាល​ជាតិ​កម្ពុជា បាន​ចុះ​ផ្សាយ​ថា ភ្លៀង​ធ្លាក់​កក់​ខែ និង​ខ្យល់​កន្ត្រាក់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​​ថ្មគោល ២៧​ខ្នង ស្រុក​បាណន់​ចំនួន ៤​ខ្នង ​​ស្រុក​បវេល​ចំនួន ៥​ខ្នង និង​ស្រុក​រុក្ខគិរី ១​ខ្នង។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា​រង​គ្រោះ​ថ្នាក់​នៅ​អំឡុង​ពេល​នោះ​ទេ។

ស្លាប់​៤​នាក់​ទៀត ជំរុញ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡើង​ដល់​១២២​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​​ ៤​នាក់​បាន​ស្លាប់​ និង​ ​៣៧​នាក់ទៀត​បាន​រងរបួស​ធ្ងន់​ និងស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ជំរុញ​ឲ្យ​ចំនួន​មនុស្ស​​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រយៈ​ពេល ២៥​​ថ្ងៃ​ខែ​មីនា​នេះ កើន​ឡើង​ដល់​ចំនួន ១២២នាក់

បុរសនៅបាត់ដំបងម្នាក់ដុតផាវរងរបួសខ្លួនឯង

បុរស​អាយុ ២១​ឆ្នាំ​ម្នាក់ បាន​រង​ប្រអប់​ដៃ​ខាង​ឆ្វេង បន្ទាប់​ពី​បុរស​រូប​នោះ បាន​ដុត​ផាវ​គ្រាប់​បែក​​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​ហាម​ឃាត់​ការ​ដុត​ផាវ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​។​ អធិការ​រង​នគរបាល​ស្រុក​ភ្នំព្រឹក លោក សារ៉េត វិសេដ្ឋ ត្រូវ​បាន​វេបសាយ​អគ្គ​ស្នងការ​នគរបាល​​ជាតិ​កម្ពុជា ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា លោក លី ទិត្យ ពលរដ្ឋ​រស់​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជចិន្តា បាន​រង​របួស​រហែក​ប្រអប់​ដៃ​ខាង​ឆ្វេង​ដូច​ជ្រៀក​ងៀត បន្ទាប់​ពី​ដុត​ផាវ​គ្រាប់​បែក​នៅ​នឹង​ដៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ម្សិល​មិញ។

អឺរ៉ុប​រឹត​បន្តឹង​សន្តិសុខ​ថ្ងៃ​បុណ្យ​ណូអែល​ក្រោយ​ការវាយ​ប្រហារ​នៅ​ប៊ែរឡាំង

ខណៈ​ដែល​បណ្ដា​ប្រទេស​ជាច្រើន​ប្រារព្ធ​បុណ្យ​ណូអែល​នោះ ទីក្រុង​នានា​ក្នុង​ទ្វីប​អឺរ៉ុប បាន​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង បន្ទាប់​ពី​កើត​មាន​ករណី​បើក​រថយន្ត​បំបុក​មនុស្ស​នៅ​ទីក្រុង​ប៊ែរឡាំង​នៅ​សប្ដាហ៍​នេះ

កម្មករ-កម្មការិនីជិះ​រថយន្តទៅធ្វើការ (ដោយ ហ៊ុយ ឧស្សាហ៍)

កម្មករ២០​នាក់រងរបួស​ដោយសារ​ក្រឡាប់​រថយន្ត​នៅខេត្តកំពង់ស្ពឺ

ក្រសួងការងារ​បានឲ្យដឹងថា កម្មករចំនួន២០នាក់ បានរងរបួសធ្ងន់ និង ស្រាល ដោយសាររថយន្តដែលពួកគេជិះចេញពីធ្វើការងារ ហើយបានក្រឡាប់​កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ នៅត្រង់ចំណុច​ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកមពង់ស្ពឺ។​

អ្នកគាំទ្រនាយករដ្ឋមន្ត្រី៣នាក់ ដែលជាប់ចោទវាយតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានដោះលែង

បុរស៣នាក់ ដែលគេស្គាល់ថាគាំទ្រគណបក្សប្រជាជនកម្ពុជា និងជាប់ចោទក្នុងសំនុំរឿងវាយអ្នកតំណាងរាស្ត្របក្សប្រឆាំង កាលពីឆ្នាំ២០១៥នោះ ត្រូវបានដោះលែងហើយ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីពួកគេទទួលទោសបានមួយឆ្នាំ ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

រដ្ឋាភិបាលកម្ពុជាត្រៀមទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ចូលស្រុក

រដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការជាស្រេចដើម្បីទប់ស្កាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងឈានជើងជាន់ទឹកដីកម្ពុជាបានឡើយ ។ នេះបើតាមការផ្សព្វផ្សាយនៅហ្វេសប៊ុកលោក សម រង្ស៊ី នៅថ្ងៃសុក្រទី២១ខែតុលានេះ ដែលបានបង្ហោះសេចក្តីសម្រេចមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។

ទីលានប្រជាធិបតេយ្យ

សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យយកទីលានប្រជាធិបតេយ្យធ្វើពិធីរំលឹកខួបក្រុងប៉ារីស

សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិយកទីលានប្រជាធិបតេយ្យប្រារព្ធពិធីរំលឹកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះទេ។

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

វិភាគ៖ តើរដ្ឋាភិបាលកម្ពុជា អនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព​ក្រុងប៉ារីសបានកម្រិតណា?

ថ្ងៃទី២៣ តុលា ឆ្នាំនេះ គឺជាខួបលើកទី២៥ នៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីឆ្នាំ១៩៩១នោះ មានការទទួលស្គាល់ដោយប្រទេសចំនួន១៨ ក្នុងនោះមានប្រទេសមហាអំណាចទាំង៥ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ