ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

សង្គមស៊ីវិលថាអាជ្ញាធមួយចំនួន មិនធ្វើ​លិខិតបញ្ជាក់ទីសំណាក់ចុងក្រោយឲ្យពលករជាការរើសអើង

អ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតបានលើកឡើងថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅក្នុងខេត្តចំនួន៣ជាប់ព្រំដែនកម្ពុជា-ថៃ មិនព្រមធ្វើលិខិតបញ្ជាក់ទីសំណាក់ចុងក្រោយឲ្យពលករចំណាកស្រុក សម្រាប់បំរើឲ្យការចុះឈ្មោះទេ ដោយចាត់ទុកករណីនេះថា ជាការរើសអើង។

លោក អំ សំអាត​ និង​សកម្មជន​ដីធ្លីដាក់​ពាក្យ​បណ្តឹងប្តឹង​សន្តិសុខ​ខណ្ឌដូន​ពេញ

មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូរ និងសកម្មជនដីធ្លី បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងសន្តិសុខខណ្ឌដូនពេញនៅសង្កាត់ជ័យជំម្នះ នៅព្រឹកនេះ បន្ទាប់ពីទទួលរងការវាយដំពីសន្តិសុខខណ្ឌដូនពេញ។

ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋរួបរួមគ្នា​ដើម្បីជាតិ​

ព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានអំពាវនាវឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវសាមគ្គីភាព​ សំដៅកសាងនិងការពារសមិទ្ធផលសង្គម​។​

ក្រសួងនឹងបិទលេខទូរសព្ទ​ដែលមិនមានឯកសារសម្គាល់នៅត្រឹមខែវិច្ឆិកា

ក្រសួងពាក់ព័ន្ធប្រកាសថានឹងបិទលេខទូរសព្ទមិនឲ្យប្រើប្រាស់កើត ចំពោះអ្នកដែលទិញលេខ មិនបានប្រើប្រា​ស់ឯកសារបញ្ជាក់អត្តសញ្ញាណ ដោយអះអាងថាដើម្បីការពារសន្តិសុខសុវត្ថិភាពជាតិ។​

ការទប់ទល់ការធ្វើបាតុកម្មនាពេលកន្លង

វៀតណាមបង្រៀនកម្លាំងប្រដាប់អាវុធខ្មែរឲ្យទប់ទល់ការធ្វើបាតុកម្ម

អគ្គស្នងការនគរបាលជាតិបានបង្វឹក​ជំនាញ​បង្ក្រាប​បាតុកម្ម​ដល់​យោធាដោយថា ដើម្បីទប់ទល់បាតុកម្មនិងការ​ពាររដ្ឋាភិបាល ខណៈដែលគណបក្សសង្គ្រោះជាតិលើកឡើងថា ពួកគេនឹងធ្វើបាតុកម្មបើស្ថានភាពនយោបាយនៅតែមានភាពតានតឹង។

ផ្ទុះអាវុធជាច្រើនគ្រាប់នៅតំបន់ទេសចរណ៍អង្គរ

សមត្ថកិច្ចខេត្ដសៀមរាបអះអាងថា សមត្ថកិច្ចកំពុងតាមស្វែងរកជនមិនស្គាល់មុខដែលប្រើ​អាវុ​ធ​បាញ់​​បោះ​ជា​ច្រើន​គ្រា​ប់នៅក្នុងតំបន់អង្គរខេត្ដសៀមរាបកាលពីយប់មិញ ដើម្បីផ្ដន្ទា​ទោស​​តាមច្បាប់។

សកម្មជនបក្សសង្គ្រោះជាតិ១រូបនៅខេត្តត្បូងឃ្មុំ​ត្រូវជនមិនស្គាល់មុខសម្លាប់

​មន្ត្រីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា សកម្មជនរបស់ខ្លួនមួយរូបនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវជនមិនស្គាល់មុខកាប់សម្លាប់​កាលពីយប់ថ្ងៃពុធម្សិលមិញ។​

នាយក​រដ្ឋមន្ត្រី​ប្រកាស “បទ​ឈប់​បាញ់” នយោបាយ​នៅ​រដូវ​បុណ្យ​ភ្ជុំ

ថ្ងៃ​ចន្ទ​វា​មានការ​បាញ់គ្នា ដល់​ថ្ងៃ​អង្គារបទ​ឈប់​បាញ់​មួយ​គឺហាក់​បី​ដូច​ជា​មិន​ត្រូវ​មាន​ការ​បាញ់​ឆ្លង​ឆ្លើយ​ទេ បើអញ្ចឹងខ្ញុំ​រង់​ចាំ​មើល​ថា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌនេះ​នរណាវាយ​នរណាមុន។ ព្រោះ​ជា​ធម្មតា​ ខ្ញុំ​ចង់​ឲ្យ​សភាព​ការ​ណ៍វាស្ងប់​ស្ងាត់​ មិន​ចង់​ឲ្យ​មាន​ការ​ឆ្លងឆ្លើយ​គ្នា​ ចាំ​មើល​ថា​បទ​ឈប់​បាញ់​នេះ​នរណា​ជា​អ្នក​ផ្តើម​មុន

ស្រ្តីម្នាក់ដែលគំរាម​ដុត​ផ្សារ​​នៅ​ខេត្ត​ត្បូងឃ្មុំ (រូបភាពពីបណ្តាញសង្គម)

ស្រ្តីម្នាក់គំរាម​ដុត​ផ្សារ​​នៅ​ខេត្ត​ត្បូងឃ្មុំ ​បើ​អាជីវករ​មិន​ព្រម​រើចេញ

ស្ត្រី​ម្នាក់បាន​ស្រែក​ដាក់​មេ​ក្រូ​បញ្ជា​ឲ្យ​អាជីវករ​នៅ​ផ្សារ​ចាស់​មួយ​កន្លែង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ​រើ​អីវ៉ាន់​ចេញ​ទៅ​លក់​នៅ​ផ្សារ​ថ្មី​ដែល​ទើប​បង្កើត​ឡើង ដោយគំរាមថានឹងដុតផ្សារចាស់នោះចោលបើអាជីវករ​មិន​ព្រម​ចាក​ចេញ។

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

ក្រសួងព្រមានពីទឹកជំនន់ដោយសារភ្លៀងខ្លាំងនៅសប្តាហ៍នេះ

ក្រសួងធនធានទឹកបានព្រមានពីទឹក​ជំនន់​ថានឹងអាចកើតមានឡើងនៅតាមបណ្តាខេត្ត​មួយចំនួន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ