
លោក ហេង សំរិន ថាសភាកម្ពុជាមានសណ្តាប់ធ្នាប់ជាងសភាអូស្រ្តាលី ពេលជជែកដេញដោល
ប្រធានរដ្ឋសភា លោក ហេង សំរិន ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី បានអះអាងថារដ្ឋសភាកម្ពុជាមានសណ្តាប់ធ្នាប់ជាងសភាអូស្រ្តាលី នៅពេលមានការជជែកដេញដោលគ្នា។លោក ហេង សំរិន បានលើកឡើងបែបនេះនៅពេលលោកទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។ លោក ញ៉ែម ថ្ថាវី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំដែលអមដំណើរប្រធានរដ្ឋសភាក្នុងដំណើរទស្សនកិច្ចនេះ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ពេលត្រឡប់មកដល់កម្ពុជាវិញថាដំណើរទស្សនកិច្ចនេះគឺធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងរវាងសភាទាំងពីរ។ លោកបន្តថាលោក ហេង សំរិន បានជួបជាមួយប្រធានរដ្ឋសភានិងព្រឹទ្ធសភានៅប្រទេសអូស្រ្តាលី។ លោកបន្ថែមថានេះជាលើកទីមួយដែលលោក ហេង សំរិន បានទៅបំពេញទស្សនកិច្ចបែបនេះនិងបានឃើញផ្ទាល់ពីការជជែកដេញដោលគ្នានៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា។