បក្សប្រឆាំងសម្រេចមិនបោះឆ្នោតគាំទ្រការដោះដូរគណៈរដ្ឋមន្រ្តី
អ្នកនាំពាក្យគណបក្សប្រឆាំងអះអាងថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានសម្រេចរួមគ្នាថានឹងមិនបោះឆ្នោតគាំទ្រការដោះដូរគណៈរដ្ឋមន្រ្តី ដែលត្រូវបានស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។បើតាមសំណើដាក់ទៅរដ្ឋសភាកាលពីខែមីនា លោក ហ៊ុន សែន បានសម្រេចបញ្ចប់មុខងាររដ្ឋមន្រ្តីចំនួន៣រូប ក្នុងនោះមានលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក មិន ឃិន។ លោកក៏បានស្នើសុំផ្លាស់ប្តូររដ្ឋមន្រ្តីចំនួន៥រូប ឲ្យទៅដឹកនាំក្រសួងផ្សេងវិញផងដែរ។