ពលរដ្ឋខេត្តកំពង់ស្ពឺចោទសមត្ថកិច្ចថា ធ្វើទារុណកម្មសួរចម្លើយលើជនសង្ស័យគថ្លង់
ម្តាយបុរសគថ្លង់មួយរូបដែលអះអាងថា ត្រូវបានសមត្ថកិច្ចធ្វើទារុណកម្មក្នុងអំឡុងពេលសួរចម្លើយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងកាលពីខែមុន នឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលទាក់ទងនឹងបណ្តឹងដែលខ្លួនបានដាក់។