
របាយការណ៍ធាងត្នោត៖ រដ្ឋាភិបាលនៅតែបន្តបណ្ដេញសហគមន៍ចេញពីលំនៅឋាន អំឡុងរីករាលដាលកូវីដ-១៩
របាយការណ៍ថ្មីមួយបង្ហាញថា រដ្ឋាភិបាលនៅមិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់សហគមន៍ ដែលស្នើសុំឱ្យបញ្ឈប់នូវការបណ្ដេញពួកគាត់ចេញពីលំនៅឋាននោះទេ ខណៈការបណ្ដេញចេញដោយបង្ខំនៅតែកើតមាន បើទោះជាស្ថិតក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។