
យុវជនខ្មែរថាវរៈ និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ស្នើសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់លើពួកគេ
ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលជាប់ចោទពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ស្នើចៅក្រមសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់មកលើពួកគេ។ ការស្នើនេះក្រោយពីសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ពួកគេប្រឆាំងទៅនឹងការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងពេលកន្លងទៅ។