
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទទួលបណ្ដឹងពីការរំលោភសិទ្ធិមនុស្ស ជុំវិញកម្ចីឥណទានខ្នាតតូចនៅកម្ពុជា
អង្គការសង្គមស៊ីវិលចំនួន២ អះអាងថា ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមួយបានទទួលយកពាក្យបណ្ដឹង និងបន្តដំណើរការពិនិត្យមើលបណ្ដឹងចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ចំនួនប្រាំមួយ ដែលផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា។