
ប្រធានាធិបតីហ្វីលីពីនទៅទីក្រុងប៉េកាំង ដោយគ្រោងពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងជាមួយលោក ស៊ី ជីនពីង
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយក្នុងនោះ លោកក៏ត្រូវបានរំពឹងថានឹងជួបពិភាក្សាអំពីសកម្មភាពរបស់ទីក្រុងប៉េកាំងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ក្នុងចំណោមប្រធានបទផ្សេងៗទៀតផងដែរ។