
អាមេរិកបញ្ជូននាវាពិឃាតនៅជិតប្រជុំកោះមានជម្លោះ ជំរុញឲ្យចិនតវ៉ាថាជាទង្វើ “បង្កហេតុ”
ព័ត៌មានថ្មីបំផុតដែលយើងទទួលបានគឺថា នាវាពិឃាតអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅកៀកនឹងប្រជុំកោះ ដែលក្រុងប៉េកាំងអះអាងថាជាម្ចាស់ នៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃម្សិលមិញ ចំពេលដែលភាពតានតឹងបន្តកើតមាននៅដែនទឹកមានជម្លោះនេះ។