ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី

តុលាការ​កាត់ទោស​ឱ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជាស្ថាពរ

តុលាការសម្រេចកាត់ទោសឱ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារអស់មួយជីវិត និង​ដក​សិទ្ធិ​ធ្វើនយោបាយ​ជាស្ថាពរ ​ក្រោម​បទ​ចោទ «​ប្រគល់​ឱ្យរដ្ឋ​បរទេស​» ពាក់​ព័ន្ធ​​នឹង​​ករណី​​ដែល​លោក​ចុះហត្ថ​​​លេខា​​លើកិច្ចព្រមព្រៀង​កាត់ទឹកដី​កម្ពុជា​ចំនួន៤​ខេត្ត ឱ្យ​ជន​ជាតិ​​ដើ​ម​​ភាគតិច​​ម៉ុងតាញ៉ា​ដើម្បីរស់នៅ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន ប្រកាស​ស្វាគមន៍​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​ដោយ​ការ​ចាប់​បញ្ចូល​ក្នុង​ពន្ធនាគារ

​​លោកនា​យ​ក​​​​​រដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​ សែន បញ្ជាក់ជំហរ​​ថា នឹង​មិ​នរារាំងជើ​ងហោះ​ហើ​រ​ដែលដឹកលោក សម រង្ស៊ី ត្រលប់​មក​កម្ពុជា​​ដូច​ការ​លើក​ឡើង​នោះ​ទេ ប៉ុន្តែលោក​ថា​បានត្រៀមកម្លាំងដើម្បីចាប់ដៃគូប្រកួត​មាន​​សក្ដានុពល​រូបនេះឱ្យអនុវត្តទោសក្នុងពន្ធនាគារតាម​ការផ្ដន្ទាទោសរបស់តុលាការ។

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

តុលាការ​បារាំង​គាំទ្រ​សិទ្ធិ​បញ្ចេញមតិ​របស់​លោក សម រង្ស៊ី

តុលាការ​ព្រហ្មទណ្ឌបារាំង បានសម្រេចក្នុងសប្ដាហ៍នេះ​ថា លោក សម រង្ស៊ី មិន​មាន​ភស្តុ​តាងគ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទ ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ឡើយ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បង្ហាញ​ពី​ភាព​ជោគជ័យ​រៀងខ្លួន​ជុំវិញ​សាលក្រម​តុលាការ​បារាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បកស្រាយពីភាពជោគជ័យ​រៀងខ្លួន ជុំវិញសាលក្រមតុលាការប្រទេសបារាំង ដែលបានប្រកាសកាលពីថ្ងៃទី១០ ខែតុលា ពាក់ព័ន្ធសំណុំរឿង «បរិហារកេរ្តិ៍» ដែលលោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ចំពោះការចោទថា លោកជាអ្នក​សម្លាប់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុង ឡង់ឌី ដែលត្រូវជាដន្លងរបស់ខ្លួន។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

អ្នក​ជំនាញ​ថា ការ​កាន់​អំណាច​បន្ត​វេន​មិន​មែន​ជា​បញ្ហា​ តែ​បញ្ហា​នៅ​ត្រង់​ប្រព័ន្ធ​បោះឆ្នោត​គ្មាន​ទំនុកចិត្ត

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ អះអាងថា បញ្ហា​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មិន​បាន​រងការ​ប្រឈម​ដោយសារ​ការ​បន្តវេន​តាម​សែ​ស្រឡាយ​ឬអត់នោះ​ទេ តែ​ប្រឈម​ដោយ​សារ​ ការ​អនុវត្តទម្រង់​​ប្រជាធិបតេយ្យ​ ដូចជា ពាក់ព័ន្ធ​សិទ្ធិមនុស្ស សេរីភាព​នៃ​ការ​បញ្ចេញមតិ​ជាដើម មិន​បាន​ឆ្លើយ​តប​តាម​ទម្រង់​ដែល​កម្ពុជា​បាន​ផ្តល់សច្ចាប័ន​នៅ​អង្គការសហប្រជាជាតិ និង​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស។

លោក សម រង្ស៊ី ប្រធាន (ស្តាំ) និងអនុប្រធាន កឹម សុខា នៃគណបក្សសង្គ្រោះជាតិ (CNRP) ចូលរួមកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង នៅរដ្ឋសភា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។

វិភាគ៖ តើ​នឹង​មាន​អ្វី​ប្រែប្រួល​ក្រោយ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​រលត់​បម្រាម​នយោបាយ​៥ឆ្នាំ?

ការ​ប​ន្សល់ទុក​ស្នា​​ម​របួសប្រ​ជាធិបតេ​យ្យជា​ង៥​ឆ្នាំ ក្រោយ​​រំលាយ​គណបក្ស​ប្រឆាំ​ងធំមួយ​​​ចេញពីឆាក​ន​​​​យោ​​​​​​​បាយក្រោមអំណាចតុលា​ការ ស្រប​​គ្នានឹង​យន្តការ​ជំរុញ​ពីសហគមន៍​អន្តរជាតិឱ្យរដ្ឋាភិបាល​​កម្ពុ​ជាព្យា​​បា​​​​​​លជំងឺចាស់នេះឡើងវិ​ញ មុនកា​របោះឆ្នោត​ជាតិ​​ឆ្នាំ២​០​២​​៣​ម​​ក​​ដ​​ល់នោះ ជាប្រធានបទ​​មួយចោទ​សួរថា​ ​”តើ​​នឹ​​​ងមា​នអ្វី​ប្រែ​ប្រួល​​ក្រោយថ្នា​ក់ដឹ​កនាំ​បក្ស​ប្រឆាំង​ជាង​១០០នា​ក់​រល​ត់បម្រាម​នយោបាយទៅនោះ?”​។

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

តុលាការ​បារាំង​គ្រោង​ប្រកាស​សាលក្រម​បណ្ដឹង​បរិហារកេរ្តិ៍​លោក ហ៊ុន សែន ប្រឆាំង​លោក សម រង្ស៊ី នៅដើមខែតុលា

ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការប្រទេសបារាំង នឹងប្រកាសសាលក្រុមក្នុងសំណុំរឿងមួយនេះនៅ​​ដើមខែតុលាការខាងមុខ ក្រោយពីបើកឱ្យមានការសួរដេញដោលលើអង្គសេចក្តីប្រមាណ ៥​ម៉ោង កា​​លពីថ្ងៃទី១ ខែសីហា ជុំវិញបទចោទ «បរិហារកេរ្តិ៍»​ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​​កូន​​ប្រ​​សាររបស់លោក គឺលោក ឌី វិជ្ជា ជាម្ចាស់បណ្តឹង។

ហ៊ុន សែន និង​លោក សម រង្ស៊ី

តុលាការ​កោះហៅ​អ្នកនយោបាយ​ប្រឆាំង​ឡើង​សវនាការ តែ​គ្មាន​វិធានការ​ធានា​ការ​វិលចូល​ស្រុក​របស់​ជនជាប់ចោទ

មន្រ្តីនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការលើកឡើងបែបនេះរបស់​​ក្រុ​ម​​​​អ្នកនយោបាយនៃគណបក្សប្រឆាំង គេមិនដឹងថាតើពួកគេផ្អែកលើមូលដ្ឋានអ្វីខ្លះទើបហ៊ាន​​និយា​​​យ​​​​​បែបនេះឡើយ ខណៈសំណុំរឿង «រួមគំនិតក្បត់ជាតិ» ដែលតុលាការគ្រោង​​នឹងលើកយក​​មក​​​​ជំ​​នុំ​​​ជម្រះនេះ នៅ​សល់ពេលប្រមាណ២០ថ្ងៃទៀត នឹងត្រូវបន្តនីតិវិធីសវនាការហើយ។

លោក សម រង្ស៊ី ប្រកាសចូលរួមសវនាការនៅកម្ពុជា តែទាមទារឱ្យរដ្ឋាភិបាលលុបចោលបម្រាម

លោក សម រង្ស៊ី ប្រកាសធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមសវនាការតាមដីកា​កោះរបស់តុលាការនៅខែកញ្ញាខាងមុខ ប៉ុន្តែទាមទារឱ្យលោក ហ៊ុន សែន មានភាពក្លាហានក្នុងការបើកផ្លូវឱ្យលោកចូលកម្ពុជាវិញ ដោយគ្មានការរារាំង ពិសេសលុបចោលបម្រាមដែលធ្លាប់បិទផ្លូវលោកមិនឱ្យវិលចូលស្រុកកន្លងមក។ ​

ក្រុម​មន្ត្រី​សមត្ថកិច្ច​យក​ដីកាកោះហៅ​អតីត​មេដឹកនាំ​និង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ បិទ​នៅ​ទីតាំង​អតីត​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

តុលាការ​ចេញ​ដីកា​កោះហៅ​ថ្នាក់ដឹកនាំ​និង​អ្នកគាំទ្រ​បក្សសង្រ្គោះជាតិ​ចំនួន​៣៤នាក់​ឱ្យ​ចូលរួម​សវនាការ​ក្នុង​ខែកញ្ញា

ជាថ្មីម្ដងទៀត តុលាការបានចេញដីកាបង្គាប់ឱ្យមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ​​​ដែល​​ត្រូវ​​បា​ន​​​​​តុលាការកំពូលរំលាយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ និងអ្នកគាំទ្រប្រមាណ៣៤នាក់ទៀត ត្រូវចូល​​ខ្លួន​សម្រាប់​​ស​​វ​​នាការ ដែលតុលាការគ្រោង​បើកការជំនុំជម្រះ នៅដើមខែកញ្ញា ខាងមុខនេះ ទា​ក់​​​​ទិនបទចោទ «​រួម​​​គំ​​និតក្បត់»។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ