លោក កឹម សុខា ក្រោយចេញពីសវនាការនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

មេធាវី​សង្ឃឹមថា​រឿងក្ដី​លោក កឹម សុខា នឹង​មាន​ដំណោះស្រាយ​ឆាប់ៗ ក្រោយ​តុលាការ​ចាប់ផ្ដើម​សវនាការ​ឡើងវិញ

សហមេធាវីការពារក្ដីឱ្យអតីតប្រធានគណបក្សសង្រ្គោះជាតិ បង្ហាញក្ដីសង្ឃឹមថា រឿងក្ដីលោក កឹម សុខា នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចបន្តសវនាការឡើងវិញនៅដើមឆ្នាំក្រោយ។

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

មន្រ្តី​ច្រានចោល​សារ​លោក សម រង្ស៊ី ដែល​ចង់​ឃើញ​នាយករដ្ឋមន្ត្រី​ចេញ​ពី​ជីវិត​នយោបាយ​ក្នុង​វ័យ​៧០ឆ្នាំ

មន្រ្តីនាំពាក្យរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើង​​របស់​លោក សម រង្ស៊ី ដែល​ចង់​​ឃើញ​​​​នាយករដ្ឋមន្ត្រីចាកចេញ​ពីឆាកជីវិតនយោបាយ​​ក្នុង​​វ័យប្រមាណ៧០ឆ្នាំ។

ទិដ្ឋភាពនៅពីមុខអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

តុលាការ​គ្រោង​ចុះ​ស្រាវជ្រាវ​ស្ថានភាព​អគារ​របស់​លោក សម រង្ស៊ី នៅដើម​សប្ដាហ៍​ក្រោយ

សាលាដំបូងរាជធានីភ្នំពេញ នឹងចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យ​ស្រាវជ្រាវពីស្ថានភាពបច្ចុប្បន្ន​នៃអចលនវត្ថុរបស់លោក សម រង្ស៊ី ដែលជាអគារ​ស្នាក់ការកណ្ដាល​អតីត​​​គណបក្ស​សង្គ្រោះ​​​ជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ នៅ​ដើម​សប្ដាហ៍​ក្រោយ​​។

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បងស្នងតំណែងនាយករដ្ឋមន្ត្រី

មេដឹកនាំបក្សកាន់អំណាច ប្រកាសជាផ្លូវការគាំទ្រលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់​លោក​​ ជា​បេក្ខភាព​​នា​យ​ក​​រដ្ឋមន្ត្រី សម្រាប់ស្នងតំណែងរបស់លោក​ទៅថ្ងៃអនាគត និង​បាន​ច្រានចោលការ​ចោទ​ពីការ​គំរា​មកំ​ហែ​ងដើម្បីបំបែ​កក្បាលម៉ាស៊ីនដឹកនាំរបស់មេដឹកនាំអ​តីតគណបក្សសង្គ្រោះជាតិ។

កញ្ញា កឹម មនោវិទ្យា និងលោក កឹម សុខា កាលពីពេលកន្លងទៅ។ (ធ្វីតទ័រ៖ Monovithya Kem)

កូនស្រី​លោក កឹម សុខា ថា​ឪពុក​ខ្លួន​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដើម្បី​ប្រាប់​ដៃគូ​ឱ្យ​បញ្ឈប់​ការ​កេង​ចំណេញ​នយោបាយ

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានអះអាងថា ឪពុករបស់ខ្លួន​មានសិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ដើម្បីប្រាប់ដៃគូ​​របស់លោក​ឱ្យបញ្ឈប់ការ​កេងចំណេញនិង​បោកប្រាស់សាធារណជនតទៅទៀត។

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

វិភាគ៖ តើ​សារ​របស់​លោក កឹម សុខា នឹង​ជំរុញ​ឱ្យ​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​នៅ​មុន​ការបោះឆ្នោត?

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃអាទិត្យ បានចេញសារនយោបាយ​​ដ៏កម្រមួយរិះគន់​​សម្ព័ន្ធមិត្តរបស់ខ្លួនថា មិនគោរពគោលការណ៍រួបរួម ដែលការណ៍នេះ លោកអំពាវនាវឱ្យឈប់យករូបថ​ត​របស់​លោកភ្ជាប់ទៅនឹងសកម្មភាពនយោបាយ ខណៈលោកជាប់បម្រាមតុលាការនៅឡើយ។

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។

លោក សម រង្ស៊ី ថា​សារ​នយោបាយ​លោក កឹម សុខា ធ្វើ​ឡើង​ដោយ​សារ​មាន​ការ​គំរាម

មេដឹកនាំអតីតបក្សសង្គ្រោះជាតិ​មួយរូប​ដែលកំពុងនិរទេសខ្លួននៅ​ក្រៅប្រទេស លោក សម រង្ស៊ី បាន​ចាត់ទុកការបង្ហោះសារនយោ​បាយ​​របស់លោក កឹម សុខា ដែលថា ពួកគេទាំងពីរនាក់​មិនមែន​ជា​មនុស្សតែមួយ ដោយ​សារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមកំហែងនិងចាប់យកលោក កឹម សុខា ជាចំណាប់ខ្មាំង។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

វិភាគ៖ តើ​សារព្រមាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ឬទេ?

មេដឹកនាំបក្សកាន់អំ​ណា​​ច នៅសប្ដាហ៍នេះ បានផ្ញើសារបែបគំរាម​ជាថ្មីទៀតសំដៅដ​ល់ការទប់ស្កាត់​កា​រ​​​វិល​ត្រលប់​មក​ប្រឡូក​ក្នុង​ឆាកនយោបាយវិញរ​បស់អ្នកនយោបាយ​ជំទាស់​មួយ​ក្រុម ស្រ​​បពេលប្រទេស​​លោកសេ​រីបន្តជំរុញឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញមុនការបោះឆ្នោតមកដល់។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន ប្រកាស​បន្ត​វិធាន​បិទខ្ទប់​ដៃគូ​ប្រកួត​ដែល​លោកសេរី​គាំទ្រ

មេដឹកនាំបក្សកាន់អំណាច បង្ហាញជំហរជាថ្មីទៀតពីការប្រើវិធានបិទខ្ទប់ការប៉ុនប៉ងវិលត្រលប់​មកប្រ​ឡូក​​ក្នុ​ង​ឆាកនយោបាយវិញ ចំពោះ​​ក្រុមអ្នក​នយោបាយ​ដែលលោកហៅថា «ជ្រុលនិយម» បើទោះ​បីមា​នការគាបសង្កត់ពីអន្តរជាតិក៏ដោយ ក្រោមហេតុផលដើម្បីការពារស្ថិរភាពនយោបាយសម្រាប់ប្រទេស។

អតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្រ្តី​អតីត​បក្ស CNRP ប្ដេជ្ញា​យក​ទីស្នាក់ការ​បក្ស​មក​វិញ បើ​ទោះ​តុលាការ​ដាក់​លក់​ដោយ​បង្ខំ

មន្ត្រីជាន់ខ្ពស់អតីតគណបក្ស​សង្គ្រោះជាតិ (CNRP) បញ្ជាក់ជំហរថា ខ្លួននឹងយកទីតាំងស្នាក់​ការ​អតីតគណបក្សដែលតុលាការ​ដាក់​លក់​ដោយ​បង្ខំមកប្រើប្រាស់វិញ នៅពេលណា​​លោ​​​ក សម រង្ស៊ី បាន​​ចូល​​ទៅ​​ប្រទេសកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ