តុលាការបន្តបើកសវនាការសំណុំរឿង «រួមគំនិតក្បត់» ជុំវិញការវិលត្រឡប់លោកស្រី មូរ សុខហួរ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បន្តបើកសវនាការលើសំណុំរឿង «រួមគំនិតក្បត់» ដែលមានជនជាប់ចោទជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលតុលាការបានរំលាយ ជុំវិញគម្រោងការវិលត្រឡប់លោកស្រី មូរ សុខហួរ កាលពីដើមឆ្នាំ២០២១។