
ពលរដ្ឋនៅសហគមន៍ក្រីក្រ៖ យើងមិនអាចរស់នៅដោយគ្មានឯកសារគ្រួសារបានទេ
ប្រជាពលរដ្ឋមួយចំនួនរស់នៅសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ អះអាងថា ពួកគេមិនទាន់ទទួលបានសិទ្ធិរស់នៅជាពលរដ្ឋពេញលេញ ខណៈមិនអាចស្នើសុំឯកសារគ្រួសារ ដូចជា សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតពីអាជ្ញាធរក្នុងមូលដ្ឋានដែលពួកគេកំពុងរស់នៅបានឡើយ។