តុលាការ​ខេត្តមណ្ឌលគិរី​កោះហៅ​ជនជាតិដើម​ភាគតិច​ពូនង​៤នាក់​ចូលបំភ្លឺ

តុលាការខេត្តមណ្ឌលគិរី កោះហៅតំណាងនិងជនជាតិដើមភាគតិចពូនងចំនួន៤នាក់ដែលសកម្មក្នុងការងារការពារដីធ្លីនិងធនធានធម្មជាតិ ឱ្យចូលបំភ្លឺនៅចុងខែមេសា ឆ្នាំ២០២២ តាមបណ្ដឹងប្រធានក្រុមហ៊ុនឯកជនមួយ។

ពលរដ្ឋជនជាតិដើមភាគតិច នៅក្រុងសែនមនោរម្យ បានធ្វើការរារាំងសកម្មភាពឈូសឆាយរបស់ក្រមហ៊ុនមួយ ដោយបានចោទថាបានឈូសឆាយលើដីសហគមន៍ជនជាតិដើមភាគតិច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​នៅ​មណ្ឌលគិរី ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​ឈូសឆាយ​ដី​អាស្រ័យផល​របស់​ពួកគេ

ជនជាតិដើមភាគតិចនៅក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌល​គិរី ចោទ​ក្រុម​ហ៊ុន​ឯកជន​មួយ​ថាបាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដីព្រៃអាស្រ័យផលរបស់ពួកគេ។

ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង​ បា​នចុះល្បាតព្រៃសហគមន៍ ដោយប្រទះឃើញគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយថា មិនមានវិធានការទប់ស្កាត់ណាមួយពីអាជ្ញាធរនោះទេ។ (ផ្ដល់ឱ្យ)

​ជនជាតិ​ដើម​ភាគ​តិច​ថា​ ដី​​ជាង​១០០​ហិកតា​​ក្នុង​តំបន់​ការពារ​កែវ​សីមា​និង​ព្រៃ​សហ​គមន៍​ រង​​​ការ​​ទន្ទ្រាន​​​យក

ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០​ហិកតាក្នុង​ដែនជម្រក​សត្វព្រៃកែវ​សីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុង​រង​ការ​ឈូសឆាយ​ទន្ទ្រាន​យកពី​សំណាក់​ជន​ខិលខូចដោយ​គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ