
មេដឹកនាំសហជីពមួយរូបរងការចោទប្រកាន់ពីបទ «បង្ខិតបង្ខំ» ក្នុងករណីណាហ្គាវើលដ៍
មេដឹកនាំសហជីពដ៏លេចធ្លោមួយរូបត្រូវបានក្រសួងការងារចេញលិខិតព្រមានទាក់ទងនឹងសកម្មភាពបង្ខិតបង្ខំបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបន្តការតវ៉ារបស់ពួកគេ ខណៈក្រសួងលើកឡើងថាក៏នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ក្នុងករណីដែលមេដឹកនាំសហជីពរូបនោះនៅតែបន្តសកម្មភាពល្មើសច្បាប់នេះផងដែរ។