
មេធាវីរបស់សហជីពណាហ្គាវើលដ៍គ្រោងដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូលក្នុងសប្ដាហ៍នេះ
ក្រុមមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំនិងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ គ្រោងដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូលយ៉ាងយូរនៅក្នុងសប្ដាហ៍នេះ ដើម្បីជំទាស់នឹងដីកាឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយទាមទារឱ្យកូនក្ដីមានសេរីភាពវិញ។