ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

សហភាពអឺរ៉ុប​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ក្នុង​វិស័យ​មួយចំនួន​ទៀត​លើ​រុស្ស៊ី

សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានអនុម័តជាផ្លូវការនូវការដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀត​ទៅលើរុស្ស៊ី ទាក់ទង​នឹងការឈ្លានពានអ៊ុយក្រែន ដែលរួមមានការហាមឃាត់ការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណិត និងការនាំចូលផលិតផលដែកពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប។

សហភាពអឺរ៉ុប​ថា​លោក ពូទីន នឹង​បរាជ័យ ខណៈ​ដែល​ខ្លួន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី

មេដឹកនាំកំពូលនានារបស់សហភាពអឺរ៉ុប បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងទទួលបរាជ័យ ខណៈដែលពួកគេបានអនុម័តលើការដាក់ទណ្ឌកម្មថ្មីៗជាបន្តបន្ទាប់ចំពោះ​ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំគ្នាជាថ្មីនៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតបរទេសមួយនេះឱ្យជំរុញរដ្ឋាភិបាលដោះលែងស្វាមីនិងសាច់ញាតិជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ​ស្នើ​ស្ថានទូត​២​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពេទ្យ​ចូល​ព្យាបាល​ជំងឺ​អ្នកជាប់ឃុំ

ភរិយា​សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ឬ «ក្រុម​ស្ត្រីថ្ងៃសុក្រ​» ជាង១០​នាក់ បាននាំគ្នាដាក់​ញត្តិ​នៅ​​​​ស្ថានទូតបារាំង និង​​សហភាព​អឺរ៉ុប ដើម្បី​​​​​ស្នើ​ដល់​​ប្រទេស​​​ទាំង​​នោះជួយ​​​អន្តរាគមន៍​ទៅរ​ដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​​​ឱ្យ​​ក្រុម​គ្រូ​ពេទ្យ​​អង្គ​ការ​​លីកា​ដូ​​អាច​ចូល​ពិនិត្យនិង​ព្យាបាល​ជំងឺ​អ្នក​ជាប់​ឃុំនៅក្នុងពន្ធនាគារឡើង​វិញ។

(ឆ្វេង) ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell និង (ស្ដាំ) នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ក្នុងជំនួបពិភាក្សាមួយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

សហភាពអឺរ៉ុប​គ្មាន​គម្រោង​ប្រាប់​ឱ្យ​គ្រួសារ​អ្នក​ការទូត​ចាកចេញ​ពី​អ៊ុយក្រែន​នោះ​ទេ

ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សហភាព​អឺរ៉ុបមិនមានគម្រោងប្រាប់ដល់គ្រួសារអ្នកការទូតរបស់ខ្លួនឱ្យចាកចេញពីអ៊ុយ​ក្រែន​នៅពេលនេះនោះទេ។

សមត្ថកិច្ចឈរដាក់របាំងទប់កូដករកតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

សហភាព​អឺរ៉ុប​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍​ចរចា​គ្នា​ឡើង​វិញ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅក្នុងវិវាទការ​ងារ​នៅ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ចរចាគ្នា និង​ដោះស្រាយបញ្ហាដោយសន្តិវិធី។

លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប។

គណៈកម្មការ​អឺរ៉ុប​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ប្រសិនបើ​ប្រទេស​នេះ​ឈ្លានពាន​អ៊ុយក្រែន

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ប្រសិនបើយោធារបស់ប្រទេសមួយនេះឈ្លានពានអ៊ុយក្រែន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM-13) លើកទី១៣ ក្រោមមូលបទ "ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម" នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​បាន​ចាប់​ផ្ដើម ខណៈ​អង្គការ​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​អឺរ៉ុប​ដាក់​សម្ពាធ​លើ​កម្ពុជា

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឬ (ASEM13) បានចាប់ផ្ដើមហើយ​នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»។

EU - VN Free Trade Agreement

តើ​អឺរ៉ុប​អាច​ជ្រៀតជ្រែក​កិច្ចការ​វៀតណាម​ទេ ក្រោយ​ចុះ​កិច្ច​ព្រមព្រៀង​?​

វៀតណាម និងសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀង​ចំនួនពីរ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនាឆ្នាំ២០១៩ គឺកិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធ អឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារអ្នកវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA)។

EU - VN Free Trade Agreement

អ្នក​តាម​ដាន​៖ ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​រវាង​វៀតណាម និង​អឺរ៉ុប​ជាហានិភ័យ​ពាណិជ្ជកម្ម​​កម្ពុជា​បន្ថែម​ទៀត

អ្នក​តាម​ដាន​លើក​ឡើង​ថា ​ការ​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​អឺរ៉ុប និង​វៀតណាម ​វា​កាន់​តែ​ធ្វើ​ឲ្យ​​កម្ពុជា​ខាតបង់​បន្ថែម​ទៀត​​ក្នុង​ទំនាក់​ទំនង និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​អឺរ៉ុប។​

UN គ្រោង​បញ្ជូន​មន្ត្រី​ទៅ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា

ស្ថាប័ន​សិទ្ធិ​មនុស្ស​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឯកភាព​ថា នឹង​បញ្ជូន​មន្ត្រី​អន្តរជាតិ​ទៅ​ស៊ើប​អង្កេត​​លើ​ការ​កាប់​សម្លាប់ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​ភូមា ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ឃីន

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ