រដ្ឋមន្រ្តីបរិស្ថានថាពិតជាមានការកាប់ឈើនៅព្រៃឡង់
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ នៅរសៀលថ្ងៃអង្គារនេះបានប្រាប់អ្នកសារព័ត៌មានក្រោយត្រឡប់ពីជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ថា លោកបានឃើញការកាប់ព្រៃឈើនៅទីនោះ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតពីបញ្ហានេះទេ។