
ការជំរិតទារប្រាក់ ការចាប់ខ្លួនតាមទំនើងចិត្ត អំឡុងពេលបង្ក្រាបគ្រឿងញៀនធ្វើឱ្យ «ពលរដ្ឋខឹងសម្បា»
លោកស្រី សូ ចន្ធូ កំពុងឈរនៅខាងក្រៅផ្ទះ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ នៅពេលដែលសមត្ថកិច្ចជាច្រើននាកបានឡោមព័ទ្ធរ៉ឺម៉កកង់បីមួយគ្រឿងនៅកាច់ជ្រុង ហើយវាយខ្នោះអ្នកបើកបររ៉ឺម៉កកង់បីនោះ។