
សង្គមស៊ីវិលទទូចឱ្យបើកលំហសេរីភាពបន្ថែមដល់អ្នកសារព័ត៌មានដែលចុះរាយការណ៍ការបោះឆ្នោតជាតិខាងមុខ
សង្គមស៊ីវិលជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបានទទូចឱ្យ គ.ជ.ប. និងអាជ្ញាធររដ្ឋ បើកលំហសេរីភាពបន្ថែមទៀតដល់អ្នកកាសែតអាចចុះយកព័ត៌មានអំពីដំណើរការបោះឆ្នោតដោយគ្មានការគំរាមកំហែងនិងរើសអើង ដើម្បីបង្ហាញថា កម្ពុជាបានបំពេញកាតព្វកិច្ចគោរពសិទ្ធិ និងឆន្ទៈម្ចាស់ឆ្នោត។