
ពលរដ្ឋជាង៣០០នាក់ប្រមូលផ្ដុំមុខតុលាការខេត្តកោះកុង ខណៈតំណាងពួកគេចូលបំភ្លឺនៅថ្ងៃនេះ
ពលរដ្ឋជាង៣០០នាក់ មកពីសហគមន៍ចំនួន៦ នៃស្រុកបទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលាដំបូងខេត្ត នៅថ្ងៃពុធនេះ ខណៈតំណាងពួកគេចូលសវនាការពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ។