តំណាងពលរដ្ឋ៦នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមទាហាន ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាន់ដីកាកោះរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យចូលបំភ្លឺថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការ​ខេត្តកំពង់ស្ពឺ​ដាក់​ប្រជា​សហគមន៍​៦នាក់​ស្ថិតក្រោម​ការ​ស៊ើបអង្កេត ពាក់ព័ន្ធ​វិវាទ​ដីព្រៃ​ជាមួយ​ទាហាន

សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឱ្យសមាជិកសហគមន៍៦នាក់ត្រលប់មកផ្ទះវិញ ក្រោយពីសាក​សួរជិត​​មួយថ្ងៃពេញ​ ពាក់ព័ន្ធរឿងជម្លោះដីព្រៃសហគមន៍ជាមួយក្រុម​ទាហាន ប៉ុន្តែដាក់​ឱ្យ​ស្ថិតក្រោម​ការ​ស៊ើបអង្កេត​តាម​នីតិវិធី​បន្ត​ទៀត។

ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីចំនួន៤ រួមមាន សហគមន៍អមលាំង សហគមន៍ត្រពាំងជោ សហគមន៍រស្មីសាមគ្គី និងសហគមន៍ឧត្ដមស្រែខ្ពស់ ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រមាណជាង៤០០នាក់ បានមកជួបជុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្ត និងទាមទាឱ្យតុលាការទម្លាក់នូវរាល់បទចោទទាំងអស់មកលើតំណាងសហគមន៍របស់ខ្លួន ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

UPDATED៖ ពលរដ្ឋ​ជិត​៤០០នាក់​តវ៉ា​មុខ​តុលាការ​ខេត្តកំពង់ស្ពឺ ខណៈ​សមាជិក​សហគមន៍​៦នាក់​ចូលបំភ្លឺ​នៅថ្ងៃនេះ

ពលរដ្ឋជាច្រើននាក់មកពី៤សហគមន៍​​ក្នុង​ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធនេះ ខណៈតុលាការបានកោះហៅសមាជិកសហគមន៍ចំនួន​៦នាក់ឱ្យ​ចូល​​ឆ្លើយ​បំភ្លឺ ក្រោយ​ពួកគេរារាំងក្រុមទាហាន​មិនឱ្យឈូសឆាយដីព្រៃសហគមន៍។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ