ចាងហ្វាងកាសែត LSN លោក លួស សេង ឈរមុខសាលាដំបូងខេត្តកំពត ក្នុងថ្ងៃលោកចូលសវនាការពាក់ព័ន្ធនឹងការផ្សាយរឿងជម្លោះដីធ្លី និងការចាប់ខ្លួន​ពលរដ្ឋ៤​នាក់​នៅខេត្ត​កំពត ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

តុលាការដាក់ឱ្យអ្នកកាសែតម្នាក់ស្ថិតក្រោមការត្រួតពិនិត្យ៦ខែ ពាក់ព័ន្ធការផ្សាយរឿងវិវាទដីធ្លីនៅខេត្តកំពត

សាលាដំបូងខេត្តកំពត សម្រេចឱ្យអ្នកសារព័ត៌មានម្នាក់នៅក្រៅឃុំ ប៉ុន្តែស្ថិត​ក្រោមការតាមដានតាមផ្លូវតុលាការ​រយៈពេល៦ខែ ពាក់ព័ន្ធការផ្សាយព័ត៌មានស្ដីពីជម្លោះដីធ្លីនៅខេត្តនេះ កាលពីចុងឆ្នាំ២០២១។

ចាងហ្វាង​កាសែត LSN លោក លួស សេង មកចូលឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តកំពត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

តុលាការខេត្តកំពតកោះហៅអ្នកសារព័ត៌មានម្នាក់ឱ្យឆ្លើយបំភ្លឺក្រោមបទញុះញង់និងប្រមាថ

តុលាការខេត្តកំពត បានកោះហៅ​​ជាលើកទី២ ឱ្យ​អ្នកសារព័ត៌មានម្នាក់នៅខេត្តស្វាយរៀងចូលទៅឆ្លើយបំភ្លឺ​នៅខែក្រោយ ក្រោមបទចោទ «ញុះញង់ និងប្រមាថ»។

អ្នកកាសែតមកពីស្ថាប័ន LSN TV Online ផ្សាយផ្ទាល់ធ្វើការបកស្រាយនិងសុំទោសជាសាធារណៈពីការផ្សាយពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅខេត្តកំពត។

តុលាការ​ខេត្តកំពត ដោះលែង​អ្នក​សារព័ត៌មាន​២នាក់​ដែល​ចាប់​ខ្លួន​ពាក់ព័ន្ធ​ការ​ផ្សាយ​រឿង​ជម្លោះ​ដីធ្លី

សាលាដំបូងខេត្តកំពត សម្រេចដោះលែងអ្នកសារព័ត៌មាន២នាក់ បន្ទាប់ពីសាកសួរនិងចាប់ឃុំខ្លួន៣យប់ ពាក់​ព័ន្ធការផ្សាយព័ត៌មានរឿងជម្លោះដីធ្លីនិងការចាប់ខ្លួនពលរដ្ឋ៤នាក់​នៅខេត្តកំពត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ