
តុលាការសម្រេចឃុំខ្លួនមន្ត្រីអាវុធហត្ថក្រុងក្រចេះ២នាក់ជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីហិង្សាលើកុមារី២នាក់
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនមេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងក្រចេះ ជាបណ្ដោះអាសន្ន ដោយចោទពី «បទប្រើហិង្សាដោយចេតនា បទទារុណកម្ម និងអំពើឃោរឃៅ មានស្ថានទម្ងន់ទោស» ដែលប្រព្រឹត្តទៅលើកុមារី២នាក់ កាលពីចុងខែតុលាកន្លងទៅ។