
ចាប់ខ្លួនមនុស្ស៤នាក់ក្នុងជម្លោះដីធ្លីនៅខេត្តមណ្ឌលគិរី
ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី កំពុងសាកសួរមនុស្ស៤នាក់ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជុំវិញការរំលោភដីធ្លីនៅស្រុកកែវសីមា។
ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី កំពុងសាកសួរមនុស្ស៤នាក់ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជុំវិញការរំលោភដីធ្លីនៅស្រុកកែវសីមា។
តុលាការកោះហៅជនជាតិដើមភាគតិចចំនួន១២នាក់ឱ្យចូលបំភ្លឺ នៅក្នុងខែឧសភា និងដើមខែមិថុនាខាងមុខ ពាក់ព័ន្ធរឿងជម្លោះដីធ្លី នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី តាមបណ្ដឹងឧកញ៉ាម្នាក់។
តុលាការខេត្តមណ្ឌលគិរី បានកោះហៅតំណាងនិងជនជាតិដើមភាគតិចពូនងចំនួន៤នាក់ដែលសកម្មក្នុងការការពារដីធ្លីនិងធនធានធម្មជាតិ ឱ្យចូលបំភ្លឺនៅចុងខែមិថុនា ឆ្នាំ២០២២នេះ តាមបណ្ដឹងប្រធានក្រុមហ៊ុនឯកជនមួយ។
តុលាការខេត្តមណ្ឌលគិរី កោះហៅតំណាងនិងជនជាតិដើមភាគតិចពូនងចំនួន៤នាក់ដែលសកម្មក្នុងការងារការពារដីធ្លីនិងធនធានធម្មជាតិ ឱ្យចូលបំភ្លឺនៅចុងខែមេសា ឆ្នាំ២០២២ តាមបណ្ដឹងប្រធានក្រុមហ៊ុនឯកជនមួយ។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង ៦០គ្រួសារ បាននាំគ្នាចោទអាជ្ញាធរមូលដ្ឋានថាមិនអើពើដោះស្រាយបញ្ហាជូនពួកគេ ដោយបណ្ដោយឱ្យជនមិនស្គាល់មុខទៅហ៊ុមព័ទ្ធយកដីព្រៃជាង១០ហិកតា ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលពួកគេទុកសម្រាប់កប់សពជាកម្មសិទ្ធិ។
តុលាការខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជនសង្ស័យជាជនជាតិលៀវចំនួន២នាក់ នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន ពីបទ កាន់កាប់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធជាតិផ្ទុះ ធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិ។
តុលាការខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់មនុស្ស៦នាក់ពីបទ «ឃាតកម្មគិតទុកជាមុន» និងបទ «ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» ដែលកើតឡើងទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម