[:kh]មន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា មន្ត្រីជំនាញរបស់សាលារាជធានីកំពុងពិនិត្យលើសំណើសុំសាងសង់អគារពាណិជ្ជកម្មកម្ពស់១៣៣ជាន់តម្លៃ១ពាក់លានដុល្លារ លើផ្ទៃដី៥ហិកតារបស់ក្រុមហ៊ុនឯកជនមួយនៅកណ្តាលរាជធានីភ្នំពេញ មុននឹងបញ្ជូនសំណើនេះទៅកាន់ក្រសួងដែនដីពិនិត្យ និងសម្រេចបន្តទៀត។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីត្រូវចំណាយពេលដើម្បីពិនិត្យលើសំណើរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ក្នុងការស្នើសុំសាងសង់អគារពាណិជ្ជកម្មកម្ពស់ជិត៥០០ម៉ែត្រនៅទីតាំងមណ្ឌលកម្សាន្តឌ្រីមលែន(Dreamland)បច្ចុប្បន្ន។ លោកថា សាលារាជធានីកំពុងពិនិត្យទៅលើសុវត្ថភាពសាងសង់ ដូចជាប្រព័ន្ធលូ ប្រព័ន្ធអគ្គិភ័យជាដើម មុននឹងសម្រេចបញ្ជូនបន្តទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តែលោកមិនបានបញ្ជាក់ថា សាលារាជធានីនឹងបញ្ចប់កាពិនិត្យនេះនៅពេលណានោះទេ។[:]