
របបយោធាថៃផ្លាស់ប្ដូរប្រមុខកិច្ចការសាសនាដាក់តម្រួតកាន់ជំនួសវិញ
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា របបយោធាថៃ បានដកហូតតំណែងប្រធាននាយកដ្ឋានមួយ ដែលទទួលខុសត្រូវលើការគ្រប់គ្រងកិច្ចការសាសនា និងបានដាក់មន្ត្រីប៉ូលិសម្នាក់ ឲ្យកាន់ជំនួសវិញ កាលពីថ្ងៃម្សិលមិញនេះ ចំពេលមានការជាប់គាំងរវាងក្រុមមន្ត្រី និងព្រះសង្ឃ នៅឯវត្តអារាមធំបំផុតមួយនៅក្នុងប្រទេសនេះ។