
អ្នកស្រី Pelosi មកដល់សិង្ហបុរី ខណៈចិនព្រមានមិនឱ្យទៅកាន់កោះតៃវ៉ាន់
ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃទី១ ខែសីហានេះ ជាដំណើរទស្សនកិច្ចមួយជុំមកកាន់តំបន់អាស៊ីរបស់អ្នកស្រី ក្រោមក្រសែភ្នែកឃ្លាំមើលយ៉ាងដិតដល់របស់ប្រទេសចិន ខណៈប្រទេសអំណាចនៅអាស៊ីមួយនេះបានព្រមានថា យោធារបស់ខ្លួននឹង «មិននៅស្ងៀមឡើយ» ប្រសិនបើអ្នកស្រីធ្វើដំណើរទៅកាន់ «កោះតៃវ៉ាន់» ដែលចិនតែងចាត់ទុកថាគ្រាន់តែជាអាណាខេត្តរបស់ខ្លួននោះ។