
អង្គការអន្ដរជាតិមួយថា ករណីភ្នំពេញប៉ុស្ដិ៍ ប៉ះពាល់ដល់ការបោះឆ្នោតជាតិ
អង្គការអន្ដរជាតិមួយរិះគន់ថា អ្វីដែលកើតឡើងចំពោះកាសែតភ្នំពេញប៉ុស្ដិ៍ គឺជាការបង្ក្រាបបន្ថែមទៀតរបស់រដ្ឋាភិបាលទៅលើបណ្ដាញសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោត ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចទាត់ចោលការរិះគន់បែបនេះ។