អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

មនុស្ស​ម្នាក់​ស្លាប់​និង​ជាង​៤០០​នាក់​ត្រូវ​បង្ខាំង​ឱ្យ​ធ្វើការ​ទាំង​មាន​ជំងឺ​កូវីដ-១៩​នៅ​កាស៊ីណូ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

បុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញមួយនៅខេត្តព្រះសីហនុ អះអាងថា បុគ្គលិក​ម្នាក់​បានស្លាប់ និង​ជាង​៤០០នាក់ផ្សេងទៀតត្រូវបាន​បង្ខាំងឱ្យធ្វើការងារទាំងមាន​ជំងឺកូវីដ-១៩ ដោយ​គ្មាន​ការ​យកចិត្តទុក​ដាក់ពី​ថៅកែនិងអាជ្ញាធរពាក់ព័ន្ធឡើយ។

កម្មករ-កម្មការិនីរោងចក្រ ហ្គោលហ្វេមស្តារ លើកបដាក្នុងយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន២១៤ដុល្លារ សម្រាប់ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករ​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​២១៤​ដុល្លារ​ឆ្នាំ​២០២២​ ខណៈ​ការ​ចរចា​តួលេខ​ចុងក្រោយ​​ជិត​បញ្ចប់

កម្មករ-កម្មការិនីមួយចំនួនបាននាំគ្នា​ធ្វើយុទ្ធនាការទាមទារ​ប្រាក់​ឈ្នួល​គោលចំនួន​២១៤ដុល្លារនៅឆ្នាំ២០២២ ខណៈដែល​ភាគីពាក់ព័ន្ធ​នឹងជួបចរចា​គ្នាចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ​ នៅថ្ងៃ​ស្អែក​ ដើម្បីកំណត់តួលេខប្រាក់ឈ្នួល​គោលរបស់កម្មករជាក់លាក់។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល VINCI បន្តទាមទារ​ឱ្យក្រុមហ៊ុនផ្តល់ការ​ងារ​ឡើងវិញ រួ​មទាំងគោលការណ៍មួយចំនួនទៀតដូចមានកំណត់​នៅក្នុងច្បាប់ស្តីពីការងារ ក្រោយពីត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារដោយហេតុផលមិនសមរម្យ។ (បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល VINCI)

សហភាព​ការងារ​កម្ពុជា​ ស្នើ​រដ្ឋ​មន្ត្រី​​ដោះស្រាយ​​បញ្ចប់​​វិវាទ​​ការងារ​​នៅ​​ព្រលាន​​យន្ត​ហោះ​​ខេត្ត​​សៀមរាប​

សហភាពការងារកម្ពុជា ស្នើ​សុំកិច្ច​អន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​​បណ្ដាល​វិជ្ជាជីវៈ ជួយដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារនៅ​ក្រុមហ៊ុនអាកាសចរណ៍​ស៊ីវិល (VINCI) នៅខេត្តសៀមរាប​ ក្រោយមន្ត្រីចុះ​ផ្សះផ្សាមិនសះជាគ្នា។

អតីតបុគ្គលិក Great Duke ស្ទើរ​ទាំង​អស់​ទទួល​បាន​ការ​ទូទាត់​សំណង ខណៈ​នៅ​សល់​តែ​ម្នាក់​ជា​ជន​បរទេស

សហជីពតំណាងឲ្យអតីតបុគ្គលិក​សណ្ឋាគារ​​ The Great Duke អះអាងថា រដ្ឋាភិបាលបានទូទាត់ប្រាប់អតីតភាពការងារជូនអតីតបុគ្គលចំនួន ១៥១នាក់​ហើយ ប៉ុន្តែ នៅសល់ម្នាក់ទៀតដែលជា​ជនបរទេសមិនទាន់មកបើកលុយនៅឡើយ​ដោយសារបញ្ហាវីបត្តិកូវីដ១៩។

​អតីតបុគ្គលិក The Great Duke ចំនួន ៣២នាក់មិនទាន់បើកប្រាក់អតីតភាពការងារដោយសារមានបញ្ហាផ្សេងៗគ្នា

សហជីពតំណាងឲ្យអតីតបុគ្គលិក ​ The Great Duke អះអាងថា រដ្ឋាភិបាលបានទូទាត់ប្រាក់អតីតភាពការងារជូន​អតីតបុគ្គលិកនៃសណ្ឋាគារនេះបានចំនួន១២០នាក់ ខណៈជាង ៣០នាក់ទៀត មិនទាន់ទទួលបានដោយសារមានបញ្ហាផ្សេងៗគ្នា។

កិច្ច​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​កាល​ពីម្សិលមិញ

តំណាងរាស្ត្របក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សអន្តរជាតិថាច្បាប់សហជីពខុសស្តង់ដារ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ លើកឡើងថា ច្បាប់ស្តីពីសហជីពដែលរដ្ឋសភាទើបតែអនុម័តដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំងគឺជាច្បាប់គ្មានស្តង់ដារ និងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈអង្គការអន្តរជាតិមួយបានចាត់ទុកច្បាប់នេះថាខុសស្ដង់ដារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ