
CCHR រកឃើញថា សេរីភាពសារព័ត៌មានរងការរំលោភបំពានធ្ងន់ធ្ងរនាប៉ុន្មានឆ្នាំចុងក្រោយ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានកត់សម្គាល់ថា សេរីភាពសារព័ត៌មានកម្ពុជាបានរងការរំលោភបំពានធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានកត់សម្គាល់ថា សេរីភាពសារព័ត៌មានកម្ពុជាបានរងការរំលោភបំពានធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សេរីភាពសារព័ត៌មាន គឺជាសសរស្ដម្ភទី៤ក្នុងសង្គម ដែលដើរតាមមាគ៌ាប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងតាមដានតួអង្គកាន់អំណាចផ្សេងទៀតឱ្យមានតុល្យភាព និងតម្លាភាពក្នុងសង្គម។

អ្នកសារព័ត៌មាន៣នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ពីបទ «រំលោភបំពានលំនៅឋាន និងជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ» ក្រោយពីពួកគេបានចុះជួបម្ចាស់ហាង ដើម្បីស្វែងរកការបញ្ជាក់ករណីចោទប្រកាន់ថាលក់ម៉ូតូគ្មានពន្ធ។

អ្នកសារព័ត៌មានពលរដ្ឋម្នាក់ អះអាងថា មន្ត្រីនគរបាលស្រុកលើកដែក ខេត្តកណ្តាល បានគំរាមចាប់ខ្លួនរូបគាត់បញ្ជូនទៅតុលាការ បើសិនគាត់មិនលុបរូបភាព និងវីដេអូ ដែលថតពីសកម្មភាពមន្ត្រីនគរបាលទាំងនោះ យកលុយពីម្ចាស់រថយន្តឈ្នួល ជាថ្នូរនឹងការអនុញ្ញាតឱ្យដឹកលើសចំណុះ។

អ្នកកាសែតម្នាក់បានស្នើពន្យារពេលចូលបំភ្លឺចំពោះមុខតុលាការ ក្រោយរងបណ្ដឹងពាក់ព័ន្ធនឹងការផ្សាយរឿងដឹកឈើនៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពី២ខែមុន។

សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅអ្នកកាសែតម្នាក់ឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈ និងផ្សាយព័ត៌មានមិនពិត ក្រោយអ្នកកាសែតរូបនោះបានផ្សាយផ្ទាល់ពីសកម្មភាពដឹកជញ្ជូនឈើដែលអះអាងថា ជារបស់ឈ្មួញម្នាក់ក្នុងខេត្តនេះ។

ព័ត៌មានកើតឡើងក្នុងខេត្តព្រះសីហនុដែលរួមមានករណីឃាតកម្ម ចាប់ពង្រត់ ការប្រទះឃើញសាកសពនៅតាមឆ្នេរសមុទ្រជាដើមនោះ បានបង្ហាញជារូបភាពនៃឧក្រិដ្ឋកម្មដ៏សាហាវ និងធ្ងន់ធ្ងរនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

ក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាបណ្ណអាជីវកម្មឱ្យអង្គភាពសារព័ត៌មានចំនួន៣ ដោយសារតែអង្គភាពទាំងនោះបានបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួង។

មន្ត្រីក្រសួងព័ត៌មាន ទាត់ចោលការចោទប្រកាន់ដែលថា សមត្ថកិច្ចបង្ខំឱ្យអ្នកសារព័ត៌មានលុបរូបភាព ខណៈពួកគេថតរូបពីសកម្មភាពនៃការតវ៉ារបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍។

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានថ្កោលទោសចំពោះសកម្មភាពរបស់កម្លាំងអាជ្ញាធររាជធានីភ្នំពេញដែលបានគំរាមកំហែង និងធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន ព្រមទាំងស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ដោយបញ្ឈប់នូវរូបភាពទាំងអស់នេះជាបន្ទាន់។
VOD ជាអង្គភាពសារព័ត៌មានដែលប្រតិបត្តិការដោយមូលនិធិដើម្បីសេរីភាពដែលបានចុះបញ្ជីនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
VOD ផ្តល់ព័ត៌មាន ផលិតកម្មវិធីទូរទស្សន៍អនឡាញ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
VOD is a media outlet operated by the Foundation for Freedom (FFF), a nonprofit organization registered in Washington State, United States, with EIN 92-2110856.
© 2026 Copyright By Foundation for Freedom (FFF)