អ្នក​ជំនាញ​ថា​ គ្រួសារ​ហ៊ុន ​បន្ត​លេង​​ល្បែង​​ប្រជាធិបតេយ្យ​ដើម្បី​រំលត់​កំហឹង​ជន​រង​​គ្រោះ

បន្ថែម​​​ពី​នេះ​​ អំពើ​​អយុត្តិធម៌​​សង្គម អំពើ​​ពុក​រលួយ​​ជា​ប្រព័ន្ធ​ នៅ​​គ្រប់​​វិស័យ​ក្នុង​សង្គម គម្លាត​​កាន់​​តែ​ធំ​ រវាង​អ្នក​មាន​ និង​​អ្នក​ក្រ ការ​​រីករាល​​ដាល​​​នៃ​បញ្ហា​​គ្រឿង​​ញៀន អំពើ​​ឆបោក ​អំពើ​​ចាប់​ជម្រិត​​តាម​​ប្រព័ន្ធ​អន​ឡាញ​​ និង​​ល្បែង​អនឡាញ​​ជាដើម​។ល។ នឹង​​កាន់​​តែ​​ក្លាយ​​ទៅ​ជា​ជំងឺ​សង្គម ដែល​​ធ្វើ​ឱ្យ​កើត​​មាន​វិបត្តិ​សង្គម​​​កាន់​​តែ​ធំ​​​ឡើង ​​ប្រសិន​​បើ​រដ្ឋាភិបាល​​នៅ​​តែ​​មិន​​អាច​​ចាត់​​វិធានការ​​ដោះ​​ស្រាយ​​បញ្ហា​​ទាំង​​នេះ​​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទេ​នោះ។

ការ​បន្ត​ឃុំខ្លួន​សកម្មជន​២៣​តុលា​ ជា​ការ​អនុវត្ត​ផែន​ការ ហូ ជីមិញ លេប​ទឹក​ដី

អ្នកឃ្លាំមើលនិយាយថា ការបន្ត​ឃុំខ្លួន​សកម្មជន ២៣តុលា និង​ពលរដ្ឋ​ផ្សេងទៀត​ជុំវិញ​សំណុំរឿង (CLV) ជា​ការ​អនុវត្ត​ផែនការ លោក ហូ ជីមិញ ដែល​មាន​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ ក្រោម​ដៃ​គ្រួសារហ៊ុន បើ​កម្ពុជា​គ្មាន​មេ​ដឹកនាំ កើត​ចេញ​ពី​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ សេរី និងយុត្តិធម៌​ទេនោះ។

ការ​ចាប់ខ្លួន​សកម្មជន​យ៉ាង​គំហុក​ឆ្នាំ​២០២៤ ឆ្លុះបញ្ចាំង​ថា​គ្រួសារ​ហ៊ុន​បន្ត​សម្លាប់​ប្រជាធិបតេយ្យ

ការចាប់​សកម្មជន​សង្គម​យ៉ាង​គំហុក ក្នុង​ឆ្នាំ​២០២៤ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា ជា​ភស្តុតាង​ថ្មី​ទៀត បង្ហាញ​ថា គ្រួសារ​ហ៊ុន​បន្ត​លេង​ល្បែង​ប្រជាធិប​តេយ្យ ដើម្បី​សម្រេច​មហិច្ឆតា​ក្តោម​អំ​ណាច បែប​ផ្តាច់​ការ បង្ក​វិនាសកម្ម​ដល់​ជាតិ និង​ពលរដ្ឋ​ទូទាំង​ប្រទេស បើ​គ្មាន​ចរន្ត​ផ្តាស់​ប្តូរ ទាន់​ពេល​នេះទេ​នោះ។

នាវា​ចម្បាំង​អាមេរិក​នឹង​បង្ហាញ​ខ្លួន​នៅ​កម្ពុជា ក្រោយ​អវត្តមា​ន៨ឆ្នាំ​ដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស

នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​មួយ នឹង​ចូល​ចត​នៅកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​លើក​ដំបូង នៅ​សប្តាហ៍​ក្រោយនេះ ដើម្បីបង្កើន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្រោយ​ពីអវត្តមាន​៨ឆ្នាំ ដោយ​សា​រ​​កម្តៅការ​ទូត ជុំវិញការ​ដែល​កម្ពុជា​រងការ​ចោទថា រំលោភ​សិទ្ធិមនុស្ស និង​យាយី​គណបក្ស​ប្រឆាំង។​

លីកាដូ​រកឃើញថា​ ឆ្នាំ២០២៤ មាន​ករណី​ចាប់​ខ្លួន​សកម្មជន​យ៉ាងតិច​ ១០២នាក់

អង្គការ​លីកាដូ​រកឃើញថា អាណត្តិ លោក ហ៊ុន ម៉ាណែតមានករណី​ចាប់ខ្លួន​សកម្ម​ជន​សង្គម​យ៉ាង​គំហុក​ យ៉ាងតិច​១០២នាក់ នៅឆ្នាំ​២០២៤នេះ  ដោយសារ​ពួក​គេ​រិះ​គន់​គោល​នយោបាយ​រដ្ឋាភិបាល។

គណបក្សកម្លាំងជាតិផ្អាករៀបចំកម្មវិធី១០ធ្នូ ក្នុងខេត្តកំពង់ធំក្រោយមានបញ្ហាមិនប្រក្រតី

មន្រ្តីជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​បញ្ជាក់​នៅថ្ងៃនេះថា ខ្លួន​ត្រូវ​ផ្អាក​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០ធ្នូ ភ្លាមៗ ដែល​គ្រោង​នឹង​ប្រារព្វ​នៅ​ចំ​ថ្ងៃ​នេះ ក្រោ​​យ​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង នៅទីតាំង​រៀប​ចំ​ពិធី។

ការ​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​ បង្ក​ការ​ឈឺចាប់​ដល់​ខ្មែរ​​គ្នា​ឯង​ ​គឺ​ជា​ការ​បន្ត​​ដើរ​ជាន់​ដាន​​ប្រវត្តិ​សាស្ត្រ

បញ្ញវ័ន្ត​​ខ្មែរ​​មួយ​ចំនួន​ និង​​​ថ្នាក់​​ដឹកនាំ​​រដ្ឋាភិបាល​​បច្ចុប្បន្ន ​​រួម​​ទាំង​​អ្នក​​នយោបាយ​​​ក្រៅ​​រដ្ឋាភិបាល​​ បានបន្ត​លើក​ឡើង​ពីមូល​ហេតុ​​ដែល​​នាំឱ្យ​ខ្មែរ​​ចុះខ្សោយ​​បាត់​បង់​ទឹកដី​​​ដ៏ធំល្វឹង​​ល្វើយ​មក​នៅ​​តូច​​ដូចសព្វ​ថ្ងៃ ថា​​ដោយ​​​សា​រ​​តែ​ខ្មែរ​​មាន​​​ជម្លោះ​​ផ្ទៃ​ក្នុង​ ​​បែក​បាក់​​ជាតិ​ ប៉ុន្តែ​​ពួកគេ​​ពុំ​បាន​​បង្ហាញ​ពីយន្តការ​​ណា​មួយ​ក្នុង​ការ​​​ដោះ​ស្រា​យ​​​​ជ​ម្លោះ​​រវាង​ខ្មែរ​និងខ្មែរ ​ដែល​​កំពុង​​តែ​បន្ត​​អូស​បន្លាយ​​នោះ​​ទេ។​

វិបត្តិ​នយោបាយ​ជិត​១០ឆ្នាំ​ ជា​ប្រធាន​បទ​ក្តៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស ១០ធ្នូ

អ្នក​ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​កម្មករ មើល​ឃើញ​ថា វិបត្តិ​នយោបាយ​ដែល​បាន​អូស​បន្លាយ​ជិត​ ១០ឆ្នាំ​ទៅនេះ បាន​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ បង្ក​ជាក្តី​បារម្ភ​ទៅថ្ងៃ​អនាគត​ថា ពលរដ្ឋ​រាប់​លាន​នាក់​ដែល​កំពុង​ជួប​វិបត្តិ​បំណុល​ស្រាប់​ និង​រងគ្រោះ​ក្រោម​ដៃ​មេដឹកនាំ​បក្ស​កាន់​អំណាច បើ​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ។

CAT ចង់​ឱ្យ​ម្ចាស់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​សង្គ្រោះ​កម្ពុជា​ពី​ការ​រំលោភ​សិទ្ធិ​ជា​ប្រព័ន្ធ

ក្រុម​អ្នក​តស៊ូមតិ​កម្ពុជា CAT ជំរុញ​ឱ្យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ និង​ម្ចាស់​ហត្ថលេខី​កិច្ច​ព្រមព្រៀ​ង​ក្រុង​ប៉ារីស កោះ​ប្រជុំ​ឡើង​វិញ​បន្ទាន់ ដើម្បី​រក​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា ក្រោយ​រក​ឃើញ​ថា ជិត​​១០​ឆ្នាំ​​មកនេះ សិទ្ធិ​មនុសុ្ស​នៅ​កម្ពុជា​ត្រូវ​បាន​​រំលោភ​ជា​ប្រព័ន្ធ ​ក្រៅ​ក្រប​ខណ្ខ​ច្បាប់ សំ​ដៅ​កម្ទេច​ក្រុម​អ្នក​មាន​សំ​​ឡេង​​ជំទាស់​ ពី​រដ្ឋាភិបាល​គ្រួសារហ៊ុន ដោយ​មិន​មាន​ការ​ទប់​ស្កាត់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ។

សង្គម​ស៊ីវិល​ធ្វើ​ធម្មយាត្រា​ឆ្លងខេត្ត​ ជំរុញ​ឱ្យមេដឹកនាំ​ស្តារ​ប្រជាធិបតេយ្យ​ កុំឱ្យរបូត EBA

ក្រុមអង្គការសង្គមស៊ីវិល ធ្វើធម្មយាត្រាថ្មើរ​ជើង ពីខេត្ត​កំពត មក​រាជធានីភ្នំពេញ រយៈ​ពេល​៣ថ្ងៃ ដើម្បី​ផ្ញើសារ​ទៅ​មេដឹកនាំ ឱ្យ​ស្តារលទ្ធិ​ប្រជាធិបតេយ្យ កុំ​ឱ្យ​របូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅសល់ ៨០% ដោ​យថា ការ​បាត់​បង់​ប្រព័ន្ធ​នេះ វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​ពលរដ្ឋ​ច្រើន​លាននាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ