
EBA ជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា មិនរំលោភអធិបតេយ្យភាពកម្ពុជានោះទេ
លោក ហ៊ុន សែន បានថ្លែងជាបន្តបន្ទាប់ បន្ទាប់ពីសហគមន៍អឺរ៉ុប បានប្រកាសព្យួរ EBA ២០% ចាប់តាំងពីឆ្នាំ២០២០ មកថា «មិនត្រឹមតែ ២០% ទេ បើគេចង់យក ១០០% គឺជារឿងរបស់គេ ព្រោះយើងមិនអាចយកច្បាប់របស់យើង អធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងភាពអនុគ្រោះណាទាំងអស់»។