ក្រសួងរកមិនឃើញអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ១៩ទេថ្ងៃនេះ

ក្រសួងសុខាភិបាល​បាន​ប្រកាសពីការរកមិនឃើញនូវករណីអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ-១៩នោះទេនៅព្រឹកថ្ងៃនេះ។

លោក ហ៊ុន សែន បន្ត​រំឭក​ពលរដ្ឋឱ្យ​​បន្ត​រក្សា​អនាម័យ​ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

លោកនាយករដ្ឋមន្ត្រីក្រើនរំឭកជាថ្មីទៀត​ទៅប្រជាពលរដ្ឋ​ត្រូវចេះអនាម័យ និង​អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

វីរុសកូរ៉ូណា​ថ្មី

មន្ត្រី​កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​ដែល​​សង្ស័យ​ជន​បរទេស​ម្នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី

ក្រុម​មន្ត្រីជាន់ខ្ពស់​កម្ពុជា បដិសេធ​ចោល​នូវ​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដែល​សង្ស័យ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​មួួ​យ​ករណី​ថ្មី បន្ទាប់​ពី​បុរស​បរទេស​ម្នាក់ បាន​ដួល​សន្លប់​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។

នគរបាល​ជាតិ​កម្ពុជា​ព្រមាន​ពី​ផល​ប៉ះ​ពាល់​សុខភាព​ពី​ស្រា​ក្លែង​ក្លាយ​ពី​ម៉ាក

នគរបាល​ជាតិ​កម្ពុជា បាន​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ផលិត​ផល​ស្រា​ក្លែង​ក្លាយ ២​ប្រភេទ ដោយ​ថា វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ “ធ្ងន់​ធ្ងរ”​ដល់​សុខភាព​អ្នក​បរិភោគ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ បាន​លើក​ឡើង​​ថា សមត្ថកិច្ច​បង្ក្រាប​បាន​ស្រា​ក្លែង​ក្លាយ​ម៉ាក CHIVAS និង​ JOHNY WALKER ដែល​ត្រូវ​បាន​​ផលិត​ឡើង​ក្នុង​ស្រុក និង​នាំ​ចូល​ពី​បរទេស

ក្រសួង​សុខាភិបាល​ក្រើន​រំលឹក​ពលរដ្ឋ​ឲ្យ​បង្ការ​ខ្លួន​ពី​ជំងឺ​អំឡុង​រដូវ​ក្ដៅ​ហួត​ហែង

ក្រសួង​សុខាភិបាល ​បាន​ក្រើន​រំលឹក​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ឧស្សាហ៍​តាម​ដាន​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​ឲ្យ​បាន​យ៉ាង​តិច ២​ដង​ក្នុង​មួយ​ថ្ងៃ នៅ​អំឡុង​រដូវ​ក្ដៅ​ហួត​ហែង​នេះ។​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ខែ​មេសា​នេះ សីតុណ្ហភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ចន្លោះ​ពី ៣១ ទៅ ៣៦​អង្សារ ពោល​គឺ​មាន​ស្ថានភាព​ក្ដៅ​ហួត​ហែង​ស្ទើ​នៅ​ទូទាំង​ប្រទេស

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រក​ឃើញ​កុមារ​ជាង​១​ម៉ឺន​នាក់​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ក្នុង​ខែ​មីនា​នេះ

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ជាង ១​ម៉ឺន​​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​នេះ ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ក្នុង​ខែ​មីនា​នេះ។ ក្នុង​របាយការណ៍​មួយ​ដែលបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ បាន​រក​ឃើញ​កុមារ​កម្ពុជា​ដល់​ទៅ ១១,៦០៦​នាក់ ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ នៅ​ក្នុង​ចំណោម​កុមារ​កម្ពុជា ៧​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ពីរ​សាខា

ស្វែង សុជាតា និងគ្រូក្មេង

ក្រសួង​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​របស់​តារា​សម្ដែង ​ស្វែង សុជាតា

ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​​ការ​ចុះ​ផ្សាយ​​អត្ថបទ​មួយ ដែល​និយាយ​ថា តារា​សម្ដែង​ស្រី​ម្នាក់​លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​ផ្សំ​ឡើង​ពី​រុក្ខជាតិ។
កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ថា “ស្វែង​ សុជាតា លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន​ផ្សំ​ដោយ​ប្ដី​ក្មេង​ជា​គ្រូ​ឱសថ” ដោយ​តារា​សម្ដែង​រូប​នេះ​អះ​អាង​ប្រាប់​កាសែត​នេះ​ថា ថ្នាំ​នោះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដាច់​គ្រឿង​ញៀន។

សិស្ស​សាលា​៦៥​នាក់​ពុល​គុយទាវ​ផ្ទុក​សារធាតុ​គីមី​នៅ​​ខេត្ត​តាកែវ

ក្មេងៗ​សិស្ស​សាលា​ចំនួន ៦៥​នាក់ នៅសាលា​សំបួរសាគរ ស្រុក​ព្រៃកប្បាស ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ពុល​ចំណី​អាហារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពីពួកគេ​បរិភោគ​គុយទាវ​ឆា។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ បាន​អះ​អាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា កាល​ពី​ម៉ោង ១០​កន្លះ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​នេះ ក្មេងៗ​សិស្ស​សាលា​ចំនួន ៦៥​នាក់ ក្នុង​នោះ​មាន​សិស្ស​ស្រី ៣៤​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ពួកគេ​ពុល​គុយ​ទាវ​ឆា ប៉ុន្តែ កុមារ​ទាំង​នោះ បាន​ធូរ​ស្បើយ​វិញ គិត​ត្រឹម​យប់​ថ្ងៃ​ដដែល​នោះ។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវះកាត់ភ្នែកឡើងបាយឥតគិតថ្លៃ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសឲ្យសាធារណជនទៅទទួលការព្យាលបាលជំងឺភ្នែកឡើង​បាយ គឺពេទ្យនេះទទួលការវះកាត់ដោយឥតគិតថ្លៃ។​​ តាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញផ្សាយនៅថ្ងៃទី១៧ខែកុម្ភៈបានឲ្យដឹងថា ការព្យាលបាលដោយឥតគិតថ្លៃនេះ មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧។​

ក្រសួង​ឱ្យ​ប្រុងប្រយ័ត្ន​ជំងឺ​ផ្លូវ​ដង្ហើម​ខណៈ​អាកាសធាតុ​ចុះ​ត្រជាក់

ក្រសួង​សុខាភិបាល​ បាន​ក្រើន​រំលឹក​ទៅ​ដល់​ប្រជាពលរដ្ឋ ឲ្យ​​ប្រុងប្រយ័ត្ន​ជំងឺ​ផ្លូវ​ដង្ហើម ​ដោយ​ព្រមាន​ថា អាកាសធាតុ​ត្រជាក់​ខ្លាំង​ អាច​បង្ក​ឱ្យ​ផល​ប៉ះ​ពាល់​ដល់​ទារក កុមារ និង​មនុស្ស​ចាស់​ជរា។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ក្រសួងសុខាភិបាល លើកឡើងថា នៅខែធ្នូ និងខែមករានេះ ស្ថានភាពអាកាសធាតុ នឹង​ចុះ​ត្រជាក់​ខ្លាំង ដែល​ក្រសួងថា នឹងបង្កឱ្យមានជំងឺជំងឺ​ផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ និងជំងឺដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កជារោគសញ្ញា​ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះ ពោះវៀនដោយពពួកវីរុស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ