
មន្ទីរពេទ្យ និងទីតាំងសេវាព្យាបាលឯកជនខុសច្បាប់ក្នុងប្រទេសកម្ពុជា
មួយរយៈចុងក្រោយនេះ វិស័យសុខាភិបាលនៅកម្ពុជា បានរងនូវការរិះគន់ខ្លាំងឡើងៗ ជាថ្មីម្តងទៀត ក្រោយមានករណីស្ត្រីម្នាក់បានស្លាប់ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយសារតែមានប្រតិកម្មពីការចាក់ថ្នាំ នៅគ្លីនិកឯកជនមួយឈ្មោះ សុងហាក់ ម៉ារីណា ដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ។