ក្រសួងរកមិនឃើញអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ១៩ទេថ្ងៃនេះ

ក្រសួងសុខាភិបាល​បាន​ប្រកាសពីការរកមិនឃើញនូវករណីអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ-១៩នោះទេនៅព្រឹកថ្ងៃនេះ។

លោក ហ៊ុន សែន បន្ត​រំឭក​ពលរដ្ឋឱ្យ​​បន្ត​រក្សា​អនាម័យ​ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

លោកនាយករដ្ឋមន្ត្រីក្រើនរំឭកជាថ្មីទៀត​ទៅប្រជាពលរដ្ឋ​ត្រូវចេះអនាម័យ និង​អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

វីរុសកូរ៉ូណា​ថ្មី

មន្ត្រី​កម្ពុជា​ច្រាន​ចោល​ព័ត៌មាន​ដែល​​សង្ស័យ​ជន​បរទេស​ម្នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី

ក្រុម​មន្ត្រីជាន់ខ្ពស់​កម្ពុជា បដិសេធ​ចោល​នូវ​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដែល​សង្ស័យ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​មួួ​យ​ករណី​ថ្មី បន្ទាប់​ពី​បុរស​បរទេស​ម្នាក់ បាន​ដួល​សន្លប់​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។

មន្ត្រី​បក្ស​ប្រឆាំង​ថា គ្រោង​យក​បញ្ហា​១០ចំណុច​សួរ​រដ្ឋ​មន្ត្រី​សុខាភិបាល​ចុង​ខែ​នេះ

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា បញ្ហា ១០​ចំណុច នឹង​ត្រូវ​លើក​យក​ទៅ​ចោទ​សួរ​ដោយ​ផ្ទាល់ ទៅ​រដ្ឋ​មន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ពេល​លោក​ចូល​បំភ្លឺ​នៅ​ចុង​ខែ​ធ្នូ​នេះ។ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​សកាលពីថ្ងៃ​ទី​១៦​ ខែ​ធ្នូ​នេះ បានស​ម្រេចឲ្យ​កោះ​ហៅ​​រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង ចូល​បំភ្លឺនៅថ្ងៃទី២៩ ខែធ្នូនេះ​ តាមការស្នើសុំរបស់បក្សប្រឆាំង។

ក្រសួង​សុខាភិបាល​បញ្ជា​ឲ្យ​យកចិត្ត​ទុក​ដាក់ព្យាបាល​អ្នក​រង​គ្រោះថ្នាក់ចរាចរណ៍ពេល​ចូលឆ្នាំខ្មែរ​

ក្រសួងសុខាភិបាលបាន​បញ្ជាឲ្យ​​ប្រធានមន្ទីរ​សុខាភិបាលរាជធានីខេត្តទាំងអស់​ធានាការ​យាម​ប្រចាំ​ការ​និ​ង​​សង្រ្គោះ​ជំងឺធ្ងន់​ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុងអំឡុងបុណ្យចូលឆ្នាំខាងមុខនេះ។​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៣ខែមីនាហើយ​វីអូឌីទើប​តែ​ទទួលបាន រដ្ឋមន្រ្តី​សុខាភិបាល​បាន​លើក​ឡើង​​ថា​​ពេល​មុន​បុណ្យ​ អំឡុងពេល​បុណ្យនិង​ក្រោយ​ពេល​បុណ្យចូលឆ្នាំខ្មែរ​ ស្ថាន​ភាព​ចរាចរណ៍​តាមផ្លូវជាតិ នឹងមានភាព​មមាញឹកហើយអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍​ដោយយថាហេតុ។ លោក​បញ្ជា​ឲ្យ​ត្រៀម​​រថយន្តសង្រ្គោះហើយ​មន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដង​ផ្លូវជាតិ ត្រូវ​រៀបចំពេទ្យយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយ​សហការជា​មួយអាជ្ញាធរមូ​លដ្ឋាននិងមន្ត្រីពាក់ព័ន្ធ។

រដ្ឋមន្រ្តី​សុខាភិបាលថា​ចាំបាច់​បង្កើន​​ថវិកាជាតិ​សម្រាប់​ថែទាំ​សុខភាព​ពលរដ្ឋ​ក្រីក្រ​

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃពុធនេះ​អះអាងថា​ថវិកាជាតិ​សម្រាប់​វិស័យ​សុខាភិបាល​​គួរតែ​បង្កើន​​​ ​សម្រាប់​ថែទាំ​សុខភាព​​និង​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ​សាធារណៈ​ដើម្បី​ធានាថា​ប្រជាពលរដ្ឋគ្រប់រូបទោះបីជាមាន​ឬ​​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សេវា ត្រូវ​បាន​ទទួល​ការ​ថែ​ទាំ​សុខភាព​ដែល​មាន​គុណភាព​។

រដ្ឋមន្រ្តីសុខាភិបាលដាស់តឿនគ្រូពេទ្យ កុំឲ្យគិតលុយជាធំនិងចេះប្រើសម្តីទន់ភ្លន់

ដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាស់តឿនពេទ្យនៅទូទាំងប្រទេសឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌និងមិនត្រូវគិតលុយជាធំ ពេលព្យាបាលអ្នកជំងឺនោះទេ។ នៅក្នុងលិខិតមួយចុះថ្ងៃទី៧ខែមិនា លោក ម៉ម ប៊ុនហេង បានជម្រាបដល់ប្រធានមន្ទីរពេទ្យសុខាភិបាលឲ្យធានាការផ្តល់សេវាមានគុណភាពនិងប្រសិទ្ធភាពតាមមូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជនគ្រប់លំដាប់ថ្នាក់ដើម្បីពង្រឹងគុណភាពសេវានជូនអតិថិជន។

វិភាគ៖ អ្នកណាខ្លះ​ទទួលខុសត្រូវករណីឆ្លងមេរោគអេដស៍ជាបន្តបន្ទាប់?

ប្រជាពលរដ្ឋ​រាប់​រយនាក់នៅ​​ឃុំ​សំ​បូរ​មា​ស ស្រុក​មុខកំពូល ខេត្តកណ្តាល សម្រុក​នាំគ្នា​ទៅ​ពិនិត្យ​ឈាមនៅប៉ុន្មានថ្ងៃនេះខណៈ​ពួកគេសង្ស័យថាមានការផ្ទុះ​ការឆ្លងមេរោគអេដស៍​​តាម​រយៈការចាក់​ថ្នាំ​របស់ពេទ្យនៅក្នុងតំបន់នោះ។​

ការពិនិត្យ​ឈាម​រកមេរោគអេដស៍នៅខេត្តកណ្តាលកាលពីថ្ងៃទី​២២ខែកុម្ភៈ ក្រោយពីមានព័ត៌មានថា​ពលរដ្ឋច្រើននាក់ត្រូវបានរកឃើញ​ថា​មានផ្ទុកមេរោគអេដស៍

បទយកការណ៍៖ មន្ត្រីជំនាញរកឃើញភូមិមួយទៀតជាប់រាជធានីផ្ទុះមេរោគអេដស៍

នៅប៉ុន្មានថ្ងៃនេះពលរដ្ឋច្រើនរយនាក់នៅភូមិមួយជាប់រាជធានីភ្នំពេញបានប្រមូលកូនចៅទៅពិ​​និ​ត្យឈាមនៅមណ្ឌល​សុខ​ភាព​ក្នុងតំបន់ដែលគេរស់នៅក្រោយពីមានព័ត៌មានថាពួកគេ​ជិត​២០​នាក់នៅក្នុ​ងភូមិនោះត្រូវ​គ្រូ​​ពេទ្យប្រាប់ថាបាន​ផ្ទុក​មេរោគអេដស៍។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ