ប្រធានបក្សដែលជាប់ចោទក្នុងសំណុំរឿងព្រំដែន ស្នើតុលាការបន្ធូរបន្ថយទោស
ប្រធានគណបក្សខ្មែរឈ្នះ ដែលជាប់ចោទក្នុងសំណុំរឿងព្រំដែន បានស្នើទៅតុលាការសាលាឧទ្ធរណ៍ឱ្យបន្ធូរបន្ថយទោស និងលុបចោលប្រាក់សំណង ដោយអះអាងថា ការធ្វើសកម្មភាពរបស់លោកនាពេលកន្លងមក គ្រាន់តែបំពេញតួនាទីក្នុងនាមជាអ្នកនយោបាយដើម្បីបម្រើប្រជាពលរដ្ឋ និងគ្មានចេតនាបង្កបញ្ហាដល់សង្គមជាតិនោះឡើយ។