
និស្សិតមួយចំនួននៅតាមសាកលវិទ្យាល័យនាំគ្នាប្រមូលថវិកាជួយសិស្សក្រីក្រតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប
និស្សិតមួយចំនួនតាមសាកលវិទ្យាល័យក្នុងក្រុងភ្នំពេញ បាននាំគ្នាប្រមូលថវិកាដើម្បីជួយសិស្សានុសិស្សក្រីក្រនៅទីដាច់ស្រយាល ក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ក្នុងគោលបំណងជាការចែករំលែកក្នុងនាមជាតិសាសន៍តែមួយ និងចង់បង្ហាញថាពលរដ្ឋកម្ពុជាត្រូវទទួលបានការរៀនសូត្រស្មើៗគ្នា ខណៈក្រសួងអប់រំថាជាសកម្មភាពមួយដែលយុវជនគួរធ្វើ។